ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣

(ខេត្តកែប​)៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជម្រុញដល់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ទាំងអស់ត្រូវពិនិត្យលើរបាយការណ៍ប្រចាំខែមករា ដែលរដ្ឋបាលខេត្តបានព្រាងឡើង ទៅតាមវិស័យរបស់ខ្លួន ដើម្បីអោយរបាយការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ផ្តល់ជូនទៅក្រសួងមហាផ្ទៃអោយបានទាន់ពេលវេលា។

ក្នុងនោះដែរឯកឧត្តមក៏បាន កោតសរសើរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់​ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ធ្វើអោយការងារនៅក្នុងខែមករាកន្លងមកនេះ សម្រេចបានលទ្ធផល ផ្លែផ្កា គួរជាទីមោទនៈ ទាំងនេះបង្ហាញអោយឃើញ ពីការសាមគ្គីភាព ឯកភាពគ្នា អនុវត្តតាម ផែនការដែលរដ្ឋបាលខេត្តបានដាក់ចេញប្រចាំខែនីមួយ បានល្អប្រសើរ។

ទន្ទឹមនិងនោះ ក៏នៅមានស្ថាប័នមួយចំនួនមានការយឺតយ៉ាវ ក្នុងការផ្តល់របាយការណ៍មករដ្ឋបាលខេត្ត ដូច្នេះសូមអោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រើនរំលឹកដល់ មន្ត្រីទទួលបន្ទុកធ្វើរបាយការណ៍ ដោយពន្លឿនការងារនេះ នៅខែក្រោយៗទៀត។

ជាមួយគ្នានេះឯកឧត្តមក៏បានស្នើអោយកងកម្លាំងទាំងអស់ ក៏ដូចជាមន្ទីរអង្គភាពនានា ចូលរួមជាមួយរដ្ឋបាលខេត្ត​ ក្នុងការគាំទ្រនូវគម្រោងអភិវឌ្ឍនានារបស់ខេត្ត ជាពិសេសគម្រោងកែលំអរឆ្នេរស្រីសរ ដើម្បីត្រៀមទទួលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ។

ក្រៅពីនេះ លោកសូមអោយគ្រប់មន្ទីរជុំវិញខេត្ត​ រៀបចំធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ អោយបានគ្រប់អង្គភាព អមជាមួយពិធី បំពាក់មេដៃ ក៏ដូចជាផ្តល់នូវប័ណ្ណសរសើរផ្សេងៗដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលខិតខំអនុវត្តការងារបានល្អប្រសើរ៕​ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.