ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាលខេត្តបាត់ដំបង ប្រជុំបង្កើតក្រុមការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

រដ្ឋបាលខេត្តបាត់ដំបង ប្រជុំបង្កើតក្រុមការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបង្កើតក្រុមការងារ ទៅតាមជំនាញដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ក្រោមវត្តមានលោក សឿម ប៊ុនរិទ្ធ អភិបាលស្តីទីអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់នាយករងរដ្ឋបាលខេត្ត ទីចាត់ការ ការិយាល័យជំនាញ កងកម្លាំង មន្រ្តីរាជការ គ្រប់ជំនាញ នៃសាលាខេត្តជាច្រើននាក់ចូលរួមផងដែរ។

នាឱកាសនោះ លោក សឿម ប៊ុនរិទ្ធ អភិបាលស្តីទី បានធ្វើការណែនាំដល់ក្រុមការងារ រៀបចំ សន្និបាត រដ្ឋបាលខេត្តបាត់ដំបង ប្រជុំបង្កើតក្រុមការងាររៀបចំ បែងចែកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ រយៈពេល២ថ្ងៃ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដែលបានចាត់តាំងរៀបចំរួចហើយ។

លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ចំពោះមន្រ្តីពាក់ព័ន្ធ ដែលមានឈ្មោះរួចហើយ ត្រូវយកចិត្តទុកដាក់ សហការគ្នា ធ្វើកិច្ចការងារនេះ ទៅតាមក្រុមដែលខ្លួនទទួលបន្ទុកនីមួយៗ ឲ្យបានគ្រប់ជ្រុងជ្រោយ ពីពេលនេះ រហូតដល់ថ្ងៃបើក និងបិទសន្និបាត សម្រាប់រដ្ឋបាលខេត្តបាត់ដំបង ប្រកបដោយជោគជ័យ។

លោកបានបន្តថា ចំពោះការងាររៀបចំឯកសារ សម្រាប់យកទៅធ្វើបទអន្តរាគមន៍ និងការធ្វើបទបង្ហាញដែលមានពាក់ព័ន្ធ ការងារបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ដែលមាន៧ចំណុច និងការងារផ្សេងៗទៀត។

លោកបានបន្ថែមថា ចំពោះប្រធានបទពាក់ព័ន្ធនឹងបទអន្តរាគមន៍ទាំងអស់ សម្រាប់យកមកធ្វើបទបង្ហាញ ជូនគណៈអធិបតី ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និង ប្រតិភូក្រសួងមហាផ្ទៃអមដំណើរ សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់បានទស្សនា និងបានស្តាប់ នៅក្នុងអង្គសន្និបាតនេះផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ ពាក់ព័ន្ធមួយចំនួនបានឡើងមានមតិចូលរួម ពីចំណុចខ្វះខាត និងបានស្នើដល់ថ្នាក់ដឹកនាំ ជួយសម្របសម្រួលបំពេញបន្ថែម ដើម្បីឲ្យការងារនេះ ប្រព្រឹត្តទៅបានទទួលជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.