ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្ដេជ្ញាចិត្តរួមគ្នាដើម្បីបន្តពង្រឹងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្ដេជ្ញាចិត្តរួមគ្នាដើម្បីបន្តពង្រឹងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីបន្តពង្រឹងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌, ការសម្របសម្រួលការងារ និងការទំនាក់ទំនង នានាឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាក្នុងការបំពេញមុខងារ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នា ដើម្បីអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២៣ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាពខ្ពស់។

ការប្ដេជ្ញាចិត្តដ៏វិសេសនេះបានធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នាសាលប្រជុំរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកណ្តាល ក្រោមវត្តមានលោក ហុក វណ្ណធីណា ប្រធានសាលាដំបូង និងលោក លាវ ស្រេង ព្រះរាជអាជ្ញា ព្រមទាំងមានការចូលរួមពីអនុប្រធាន ព្រះរាជអាជ្ញារង ស្រីចៅក្រម ចៅក្រមកម្មសិក្សា លោកប្រធានលេខាធិការដ្ឋាន រដ្ឋបាល អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ដ្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកណ្តាលទាំងអស់។

ក្នុងពិធីសន្និបាតនេះ លោក ហុក វណ្ណធីណា និងលោក លាវ ស្រេង បានមានមតិចាប់ផ្តើមដើម្បីបើកកម្មវិធី និងបានអនុញ្ញាតឲ្យលោកប្រធានលេខាធិការដ្ឋានរដ្ឋបាលធ្វើការរាយការណ៍អំពីសមិទ្ធិផល និងលទ្ធផលការងាររបស់ លេខាធិការដ្ឋានរដ្ឋបាល លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងសំណូមពរនានារបស់លេខាធិកាដ្ឋានរដ្ឋបាល។

លោក ហុក វណ្ណធីណា និងលោក លាវ ស្រេង បានជំរុញឲ្យដល់អង់លោក-លោកស្រី ត្រូវបំពេញការងារឲ្យបានល្អប្រសើរបំផុតស្របតាមផែនការរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកបដោយយិត្តិធម៍ និងអនុវត្តន៍ឲ្យបានកានើតែល្អឡើង ខណ:ដែលសមិទ្ធផលការងារជាច្រើនបានសម្រេចយ៉ាងជោគជ័យ និងបន្តរួមគ្នាធ្វើកិច្ចការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា នៅក្នុងអង្គពិធីនេះ លោកប្រធាន និងលោកព្រះរាជអាជ្ញា ទទួលបាននូវការពេញចិត្តពីសមាជិក-សមាជិកានៃអង្គពិធីទាំងមូល ជាមួយនឹងស្នាមញញឹមដែលថ្នាក់ដឹកនាំ២មានក្ដីមេត្តា និងចិត្តទូលាយបំផុត ពិសេសមានយុទ្ធសាស្ត្រក្នុងការដឹកនាំ និងដោះស្រាយបញ្ហាបានល្អបំផុត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.