ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកែប៖ គម្រោងអនុវត្តតំបន់ឆ្នេរសមុទ្រកែប នឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ប្រណិតកម្រិតខ្ពស់ នាំឲ្យកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ

អភិបាលខេត្តកែប៖ គម្រោងអនុវត្តតំបន់ឆ្នេរសមុទ្រកែប នឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ប្រណិតកម្រិតខ្ពស់ នាំឲ្យកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប បានថ្លែងបញ្ជាក់ថា គម្រោងតំបន់ឆ្នេរសមុទ្រកែប នឹងប្រែក្លាយខេត្តមួយនេះទៅជាតំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តដ៏ប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ នាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកស្នាក់នៅរយៈពេលឆាប់ ឬយូរ។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តជាច្រើនរូប។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយគម្រោងតំបន់ឆ្នេរសមុទ្រកែប ត្រូវបានកសាងរួចរាល់អស់ហើយ នោះនឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងមកកម្សាន្តលំហែកាយលេងកាន់តែច្រើនឡើងថែមទៀត ទៅថ្ងៃអនាគត ដែលទាំងនេះ​មកពីមានការចូលរួមធានាពាក់ព័ន្ធសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង។ល។ ទាំងអស់នេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងបានលឿនផងដែរ។

លោកអភិបាលខេត្ត បន្តបញ្ជាក់ថា ក្រោយពីទទួលបានការពិនិត្យ និងផ្តល់យោបល់ដោយគណៈអភិបាលខេត្តរួចមក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្ត ឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ កំណត់គោលដៅ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌ អភិវឌ្ឍន៍ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានលើកឡើងថា ដោយអនុវត្តន៍តាមសេចក្ដីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្តកែប បានរៀបចំបញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ដែលមានខ្លឹមសារទម្រង់មាតិកាត្រឹមត្រូវ តាមការកំណត់ក្នុងសេចក្តីណែនាំ និងបានត្រួតពិនិត្យ កែសម្រួលជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ។ នៅក្នុងរបាយការណ៍ដែលបានរាយការណ៍នេះ ក៏មានបញ្ជាក់ពីចំនួនគម្រោងអាទិភាពដែលមានថវិកាសម្រាប់គាំទ្រអនុវត្ត និងគម្រោងសកម្មភាព ដែលមិនទាន់មានថវិកាគាំទ្រ អនុវត្តផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.