ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែកការងារសណ្តាប់ធ្នាប់ សាធារណៈ បន្តដឹកនាំកម្លាំង ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជននឹងតាមផ្សារនីមួយៗណែនាំដល់អាជីវករដាក់លក់ដូរអោយមានរបៀបរៀបរយនៅក្រុងប៉ោយប៉ែត

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែកការងារសណ្តាប់ធ្នាប់ សាធារណៈ បន្តដឹកនាំកម្លាំង ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជននឹងតាមផ្សារនីមួយៗណែនាំដល់អាជីវករដាក់លក់ដូរអោយមានរបៀបរៀបរយនៅក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែកការងារសណ្តាប់ធ្នាប់ សាធារណៈ បន្តដឹកនាំកម្លាំង ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជននឹងតាមផ្សារនីមួយៗណែនាំដល់អាជីវករដាក់លក់ដូរអោយមានរបៀបរៀបរយនៅក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នគរបាលក្រុងប៉ោយប៉ែតនិងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ដឹកនាំកម្លាំងនគរបាលក្នុងផ្នែក បាន បន្តរចុះធ្វើការរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ជាពិសេស តាមផ្សារនៅក្នុងក្រុងប៉ោយប៉ែត។ ក៏បានឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរមួយចំនួនតូចនៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ចនគរបាលណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា៖-នៅពេលព្រឹក និងពេលល្ងាច ជាពេលវេលាដែលមនុស្សប្រើប្រាស់ដងផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែតជាដើម ហើយមានការកកស្ទះលើដងផ្លូវមានកត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ហើយនៅក្នុងនោះក៏មានការកកស្ទះផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃ ដោយសារពលរដ្ឋយកចិញ្ចើមផ្លូវចតរថយន្តនិងម៉ូតូ ដាក់តាំងលក់ដូរ,ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្ម រកចំណូលផ្ទាល់ខ្លួនផងដែរផ្សារត្រីប៉ោយប៉ែតស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ៖កម្លាំងនគរបាលសណ្ដាប់ធ្នាប់ឲសាធារណៈក៏បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួនតូច ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃផងហើយក៏បានហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយមិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេជៀសវាងការកកស្ទះផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែតនិងគ្រោះថ្នាក់ជាយថាហេតុផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.