ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ​ពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២២

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ​ពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិភាក្សាលើ «របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣​ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ​

កិច្ចប្រជុំនេះ មានការចូលរួមពី​ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពនានាៗ ក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ​ដើម្បីពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ដែលអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសម្រេចបានក្នុងឆ្នាំ ២០២២ ដោយពិនិត្យលើទិដ្ឋភាពហិរញ្ញវត្ថុ, ទិដ្ឋភាពសមិទ្ធកម្ម, អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម, ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់ឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដូចដែលក្រសួងបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ ២០១៥ មក ។

ជាមួយគ្នានេះ​ កិច្ចប្រជុំ ក៏ពិនិត្យផងដែរនូវបទពិសោធន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ទាំងស្រុង ក្នុងខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រសួងមួយ ក្នុងចំណោមក្រសួងចំនួនពីរ ដែលត្រូវបានដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ ។

សម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ​ ក្នុង ឆ្នាំ ២០២២ នេះ​ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅបន្តរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកល ការប្រមូលចំណូលរបស់ក្រសួងជារួម (ដោយមិនបូកចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបានលទ្ធផលល្អគួរកត់សម្គាល់ ក្នុងទំហំ ២៨.៨ទ្រីលានរៀល ស្មើនឹង ៩៩.១% ធៀបច្បាប់ (លទ្ធផលប្រចាំឆ្នាំ២០២១ សម្រេចបាន ៩៨.៥% ធៀបច្បាប់) ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ២៨.៧៧ទ្រីលានរៀល ស្មើនឹង៩៩.១%ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋាន សម្រេចបាន ៦៣៣.៥ ​លានរៀលស្មើនឹង ១៥៧.៦% ​ធៀបច្បាប់។

ចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការ ក្នុងរង្វង់ ១១១.៥%​ធៀបច្បាប់ (គយនិងរដ្ឋាករ ១០៤.៩%, ពន្ធដារថ្នាក់ជាតិ ១១៧.៥% និងពន្ធដារថ្នាក់ក្រោមជាតិ ១២៤.៦%) ។ ដោយឡែក ចំណូលប្រមូលបានសរុបរបស់ក្រសួងទាបជាងផែនការបន្តិច ដោយសារ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ប្រមូលបានទាបជាងច្បាប់កំណត់ ត្រឹម ៨២.២% និង ៧១.៣% ធៀបច្បាប់រៀងគ្នា ។

សម្រាប់ការអនុវត្តចំណាយប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ ៩៦% នៃឥណទានថ្មី (តួលេខធានាចំណាយ) និងប្រមាណ ៨៩.៧% នៃឥណទានថ្មី (តួលេខអាណត្តិទូទាត់) ។

សម្រាប់សមិទ្ធកម្មប្រចាំឆ្នាំ ២០២២​ ជារួម សម្រេចបានពិន្ទុប្រមាណ ៩៤/១០០ ធៀបនឹងគោលដៅសូចនាករកម្រិតអនុកម្មវិធីដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងនោះ គោលបំណងគោលនយោបាយទី ១ សម្រេចបានក្នុងរង្វង់ ៩៣/១០០ និងគោលបំណងគោលនយោបាយទី២ សម្រេចបានក្នុងរង្វង់ ៩៣/១០០ រីឯសមិទ្ធកម្មគ្រប់អង្គភាពថវិកា សម្រេចបានប្រសើរ ចាប់ពី ៨៥/១០០ឡើងទៅ) ។ បើពិនិត្យមើលស្ថានភាពគោលដៅសូចនាករ កម្រិតអនុកម្មវិធី ឃើញថាក្នុងចំណោម គោលដៅសូចនាករសរុបចំនួន ២១១, សម្រេចស្ថាពរ បានចំនួន ១៧១​ និងសម្រេចមិនបានពេញលេញ ប៉ុន្តែមានវឌ្ឍនភាពបង្គួរ ចំនួន ៤០។

ជារួម​ ការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ បានបង្ហាញថាអង្គភាពថវិកាក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅការទទួលខុសត្រូវចំពោះសមិទ្ធកម្ម ។ ការចាប់ផ្តើមអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះជាវិញ្ញាសាថ្មីសម្រាប់គ្រប់អង្គភាព ។

ដោយឡែក​ នីតិវិធីចំណាយថ្មី នៅតែជាកម្មវត្ថុនៃការកែលម្អដើម្បីភាពទាន់ពេល និងគណនេយ្យភាព ។ ទន្ទឹមនេះ​ ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង ជាចំណុចរបត់ថ្មី នៃការអនុវត្តថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអគ្គនាយកដ្ឋានជំនាញ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS អាចដកពិសោធន៍ សម្រាប់ការពង្រីកវិសាលភាពទៅក្រសួង ស្ថាប័នដទៃ ។

លទ្ធផលនៃការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២នេះ បានបង្ហាញអំពីការបន្តកសាងភាពជាគំរូ ក្នុងការអនុវត្តថវិកាកម្មវិធី ស្របតាមទិសដៅកំណត់ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបង្ហាញពីការត្រៀមលក្ខណៈបានសមស្រប សម្រាប់ការអនុវត្តថវិកាសមិទ្ធកម្មនៅឆ្នាំ ២០២៣ ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.