ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូ៥គ្រឿង សង្កាត់អូរបែកក្អម ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូ៥គ្រឿង សង្កាត់អូរបែកក្អម ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូចំនួន០៥គ្រឿង ត្រូវមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាប់ប្រាប់បណ្តាញព័ត៌មាន ។

លោកបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៥នាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះកាលពីថ្ងៃទី១៥ ខែមករា វេលាម៉ោង០៣:១៣នាទីទៀបភ្លឺ នៅចំណុចបរិវេណផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

ទី១៖ ឈ្មោះ ប៊ុន វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ទី២៖ ឈ្មោះ កែវ ប៊ុនហ៊ាង ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)។

សម្ភារៈបាត់បង់៖ ម៉ូតូ០៥គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AG-6147, ២-ម៉ាកប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1IA-9819, ៣-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1Q-8486, ៤-ម៉ាកប៊ីត ពណ៌ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AF-6309, ៥-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខតាកែវ 1J-9855។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលេីត្រូវបានកម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.