ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បំបែកសំបុកល្បែងស៉ីសងខុសច្បាប់ ក្នុងកាស៊ីណូហ្រ្គេនហ្គោលដេន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ចាប់ខ្លួនមេក្លោង៣នាក់ និងវត្ថុតាងជាច្រើនផ្សេងទៀត

បំបែកសំបុកល្បែងស៉ីសងខុសច្បាប់ ក្នុងកាស៊ីណូហ្រ្គេនហ្គោលដេន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ចាប់ខ្លួនមេក្លោង៣នាក់ និងវត្ថុតាងជាច្រើនផ្សេងទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបំបែកសំបុកក្រុមអ្នកលេងល្បែងស៉ីសងខុសច្បាប់ នៅចំណុចកាស៉ីណូហ្គ្រេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានប្រាប់បណ្ដាញព័ត៌មាន 

ឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស, មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ រួមនិងកម្លាំងស្រុក សរុបចំនួន៣៦នាក់ រថយន្ត៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ដោយធ្វើការបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ អាប៉ោង យូគី) បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (មេខ្លោង)។

ជនសង្ស័យដែលជាមេក្លោងទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ហួត ហាន អាយុ៤៧ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ ង៉ូ គានឡុង អាយុ៣៧ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ វ៉េត ជីម៉េង អាយុ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនផ្សេងទៀតផងដែរ។

ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.