ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ អគារសាលាឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការសាងសង់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា គម្រោងសាងសង់អគារសាលាឃុំថ្មដាថ្មី ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចាប់ផ្តើមសាងសង់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ការសាងសង់អគាររដ្ឋបាលឃុំថ្មដានេះ មានផលប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលក្នុងការអនុវត្តការងារ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត លោកបានធ្វើឲ្យស្រុកវាលវែង ជាពិសេសឃុំថ្មដា ទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន រួមអគាសិក្សានៅសាលាឋមសិក្សាស្ទឹងមេទឹក គម្រោងបង្កើតសាលាបឋមសិក្សាស្ទឹងកាច់ និងផ្តល់អគារសិក្សាថ្មីមួយខ្នងទៀត រួមជាមួយសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសអគាររដ្ឋបាលឃុំថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាការលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិ របស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងមានការទទួលស្គាល់ និងគាំទ្រពីបណ្ដាប្រទេសទូទាំងសកលលោកគ្រប់កាលៈទេសៈ គ្រប់ស្ថានភាព និងមានការគាំទ្រ ដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ដែលមានវិន័យម៉ឺងម៉ាត់ របៀបរបបការងារ ហ្មត់ចត់ និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព មនសិកាវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ។

លោកក៏បានជម្រាបជូនថា ដើមឡើយតំបន់នេះគឺជាសមរភូមិមុខ ឆ្លងកាត់ភ្លើងសង្គ្រាម ផ្លូវក៏ពិបាកធ្វើដំណើរ តែបច្ចុប្បន្ននេះដោយយើងមានសុខសន្តិភាពហើយ នៅពេលខាងមុខឃុំថ្មដា នឹងក្លាយជាទីក្រុងសេដ្ឋកិច្ចពិសេសមួយ ដែលត្រូវតម្លើងជាច្រកទ្វាព្រំដែនអន្តរជាតិ រវាងកម្ពុជា-ថៃ ហើយនៅចំពោះមុខយើងនេះ យើងក៏ត្រូវរៀបចំបរិស្ថាន តុបតែងលម្អ ទុកដាក់ខ្លួន ឱ្យសាកសមជាអ្នករស់នៅក្នុងតំបន់ដែលអភិវឌ្ឍន៍នេះផងដែរ។

លោកក៏បានជំរុញដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ ត្រូវពង្រឹងនូវកិច្ចការងារបន្ថែម ជាពិសេសត្រូវរក្សា ឲ្យបាននូវស្ថេរភាពនយោបាយ សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់ នូវល្បែងស៊ីសងគ្រប់ប្រភេទ ជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់តាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ត្រូវផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ យុត្តិធម៌ គុណធម៌ សមធម៌ តម្លាភាព និងប្រសិទ្ធភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.