ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ សម្តេចម៉ែ និងថ្លែងអំណរគុណ ដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមពិធីបុណ្យ និងផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ សម្តេចម៉ែ និងថ្លែងអំណរគុណ ដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមពិធីបុណ្យ និងផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបង្ហោះសារសូមគោរពថ្លែងអំណរព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និងសូមថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោកលោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមពិធីបុណ្យដោយផ្ទាល់ ក៏ដូចជាបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោកជំទាវ ប៊ុន សុថា។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរ ព្រះគុណថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចយាយ និងសូមថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី សហការី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមពិធីបុណ្យដោយផ្ទាល់ ក៏ដូចជាបានផ្ញើសារ និងពាក្យពេចន៍រំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំ ចំពោះមរណភាពរបស់អ្នកមីងបង្កើតរបស់ខ្ញុំ។

ទឹកព្រះទ័យ ទឹកចិត្ត និងកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅនេះ ពិតជាបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្រលាញ់ រាប់អានចំពោះយើងខ្ញុំ ជាពិសេសក្នុងកាលៈទេសៈដ៏សោកសង្រែងនេះ។

ទូលបង្គំជាខ្ញុំ ខ្ញុំបាទសូមថ្វាយព្រះពរ និងគោរពជូនពរ ដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចយាយ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.