ព្រះមហាក្សត្រស្តេចយាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រតាមបណ្តាខេត្តនានា
(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជា អគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរ ឋិតក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ ព្រៃវែង ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។




