ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ, អភិបាលខេត្តឧត្តរមានជ័យ ណែនាំឱ្យសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន មានភាពងាយស្រួល និងស្របតាមច្បាប់

ប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ, អភិបាលខេត្តឧត្តរមានជ័យ ណែនាំឱ្យសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន មានភាពងាយស្រួល និងស្របតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ត្រីរាជការ តាម មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាល ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ប្រធានច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ ក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះរួមមាន៖

* ១៖ លោក រ៉ែម ផល្លាវី ពីប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ជំនួសលោក សាប់ យឿន ដែលត្រូវតែងតាំងជាអនុប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត។

* ២៖ លោក ឯម បញ្ញារិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជំនួសលោក ហ៊ូ តារ៉ារិទ្ធ ដែលត្រូវតែងតាំងជាប្រធានច្រក ចេញ-ចូល តែមួយសាលាខេត្ត។

* ៣៖ លោក សុឹម ហ៊ុច ត្រូវបានតែងតាំងជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ។

នៅក្នុងឱកាសនេះដែរលោក ប៉ែន កុសល្យ បានថ្លែងណែនាំដល់លោកប្រធានទីស្នាក់ការច្រកទាំង៣ ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវយកចិត្តទុកដាក់ការសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យកាន់តែមានភាពរឹងមាំ ក្នុងរង្វង់ថ្នាក់ដឹកនាំ មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើគោលការណ៍តម្លាភាព ទទួលខុសត្រូវនិងប្រសិទ្ធិភាព ពិសេសត្រូវមានការសម្របសម្រួលការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាង ដោយស្របតាមគោលការណ៍ច្បាប់ជាធរមាន និងបន្តថែរក្សាស្នាដៃ សមិទ្ធិផល និងខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាពទាំងមូល។

ជាមួយគ្នានេះត្រូវពង្រឹងរបៀបរបបធ្វើការ បែងចែកតួនាទី ភារកិច្ខ ឱ្យបានច្បាស់លាស់ ពិសេសត្រូវសហការជាមួយកងកម្លាំងដែលឈរជើងនៅព្រំដែនឱ្យបានល្អ ទាំងភាគីខ្មែរនិងភាគីថៃ យកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននឹងអ្នកពាក់ព័ន្ធដ៍ទៃទៀតឱ្យស្អិតរមួត បង្កើនការយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយភាគីមិត្តថៃ ដើម្បីរួមលើកម្ពស់កិត្យានុភាពកិត្តិយស និងភាពស្របច្បាប់ត្រឹមត្រូវ នៃការឆ្លងកាត់បងប្អូនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានច្រកព្រំដែនអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃ រួមមាន៖

*ច្រកព្រំដែនអន្តរជាតិ«ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង
*ច្រកព្រំដែនអន្តរជាតិ«អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង
*ច្រកព្រំដែនអន្តរជាតិ«ជប់គគីរ» ស្ថិតក្នុងស្រុកបន្ទាយអំពិល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.