ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅកោងកាង) ក្រោមដំបូលសុខសន្តិភាពសម័យតេជោ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅកោងកាង) ក្រោមដំបូលសុខសន្តិភាពសម័យតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅកោងកាង) ក្រោមដំបូលសុខសន្តិភាពសម័យតេជោ

ខេត្តប៉ៃលិន ៖ នកាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)ដែលស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការនិមន្តចូលរួមពីមានការនិមន្តចូលរួមពីព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន និងព្រះអត្ថទៀយកោ ក្តៀត សារ៉ាត់ ព្រះឡាត់គុណខេត្តប៉ៃលិន ព្រមទាំងមានការនិមន្តចូលរួមពីគណៈសង្ឃទូទាំងខេត្ត និងអញ្ជើញជាអធិបតីភាពពីសំណាក់ លោក ម៉ើង លីដា អភិបាលរងខេត្ត និងជាតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។ ជាមួយគ្នានោះលោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត។

លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានឡើងអានសុន្ទរកថាបុណ្យមាឃបូជា ហើយថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្រីសង្ឃដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំពិធីបុណ្យមាឃបូជានេះឡើងសមស្របតាមព្រះពុទ្ធសាសនា និងក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោ។

ព្រះគ្រូ ក្តៀត សារ៉ាត់ ព្រះបាឡាត់គុណខេត្តនិងជាព្រះគ្រូចៅអធិការវត្តកោងកាង បានមានសង្ឃដីកាបញ្ជាក់ឲ្យដឹងថា បុណ្យមាឃ បូជា បានរម្លឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់នូវអាយុសង្ខារ ដើម្បីរម្លត់យាងចូលទៅកាន់បរិនិព្វាន និងរម្លឹកនូវថ្ងៃដែលព្រះអរហន្តមកជួបជុំគ្នា ១,២៥០អង្គ ដែលមិនបានណាត់គ្នា សម្តែងបាតិមោក្ខជាលើកទីមួយក្នុងព្រះពុទ្ធសាសនា ។ បុណ្យមាឃបូជា មិនមែនជាបុណ្យសម្រាប់ពុទ្ធសាសនិកជននៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ បុណ្យមាឃបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ និងបានប្រកាសក្នុងអង្គសន្និបាតនាអំឡុងឆ្នាំ១៩៩៩ ដាក់ឈ្មោះថា ” ថ្ងៃបុណ្យមាឃបូជា ” ជាថ្ងៃសំខាន់របស់ពិភពលោកផងដែរ ដែលបានប្រសិទ្ធនាមថា ព្រះពុទ្ធសាសនា ជាសាសនាសន្តិភាព។

លោក ម៉ើងលីដា អភិបាលរងខេត្តប៉ៃលិននិងជាតំណាងលោកជំទាវ បានស្រីមុំអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ពិធីបុណ្យមានបូជាពិតជាមានសារះសំខាន់ណាស់សម្រាប់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយើង។ ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសាសនា ដោយបានចូលរួមកសាងសមិទ្ធផលនានាជាច្រើន ហើយលើសពីនោះបានអភិវឌ្ឍន៍លើគ្រប់វិស័យបានប្រែក្លាយខេត្តប៉ៃលិនជាខេត្តសុីវិល័យដ៏សម្បូរបែបផងដែរ ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ជួយជ្រោម ជ្រែង លើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជា ត្រង់ជំពូក៣ មាត្រា៤៣ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញទី ខាងជំនឿសាសនា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនអាចប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃដល់សណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងត្រូវបានថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ លោកអភិបាលរងខេត្តបានលើកឡើងថា៖ ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើអោយប្រទេសពោរពេញដោយសន្តិភាពហើយយើងអាចធ្វើបុណ្យប្រពៃសាសនាផ្សេងៗប្រកបដោយសទ្ធានិងជួបជុំអធិកអធមផងដែរ។

ក្នុងឱកាសនោះដែរ លោក ម៉ើង លីដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តទៀត។
ដោយ,ស សារឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.