ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ផា សីហា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៥.ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០១គ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២, ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកIphone។

សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឲ្យដឹងថា កាលពីវេលាម៉ោង ៩:២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល បានដាក់គោលដៅពួនស្ទាក់នៅចំណុចផ្លូវបេតុង ភូមិទួលតាឡាត់ សង្កាត់កំបូល ដោយមានការសង្ស័យក៏បានធ្វើការឃាត់ម៉ូតូជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផៃ ជីវ័ន្ត និង ឈ្មោះ ឡាង ចាន់សាវី ដើម្បីសួរនាំ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានលួចទូរស័ព្ទ០១គ្រឿងម៉ាកIphone១៣ ពីសង្សារបស់ប្អូនប្រុសខ្លួនដើម្បីយកទៅលក់ និងបានសារភាពបន្ថែមទៀតថាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅខេត្តកំពង់ចាមចំនួន០២លើក(មិនចាំថ្ងៃ) ជាមួយឈ្មោះ ឡាង ចាន់សាវី និងបក្ខពួក៤នាក់ទៀត មិនស្គាល់ឈ្មោះ ដោយឆក់លើកទី១ បានទូរស័ព្ទ១គ្រឿងម៉ាកoppo លក់បានតម្លៃ ៣ម៉ឺនរៀល, លើកទី២ (ថ្ងៃដដែល) បានទូរស័ព្ទ១គ្រឿងទៀតម៉ាកoppoលក់បានតម្លៃ ១០ម៉ឺនរៀល និងនៅអំឡុងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកoppo ពី កម្មកររោងចក្រ នៅមុខវត្តជម្ពូរវ័ន យកទៅលក់បានតម្លៃ១២ម៉ឺនរៀល, លុះរំលងបានពីរថ្ងៃក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ០១គ្រឿងទៀតម៉ាកIphone6 នៅចំណុចផ្សារព្រៃទា យកទៅបញ្ចាំបានប្រាក់ចំនួន២០ដុល្លារ ចំណែកបក្ខពួកដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនមានឈ្មោះ អាលក អាសា អាឆាន់ អាធា អារិទ្ធ អាញ៉ា អាដា អាសែប។ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ាន ដារ៉ា និងឈ្មោះ ទៀង រ៉ាឆាន់ ។ តាមចម្លើយសារភាពពីជនសង្ស័យទាំងបីនាក់បានឲ្យដឹងដូចគ្នាថា ពួកខ្លួនបានចូលរួមធ្វើសកម្មភាពឆក់ កាបូប ទូរស័ព្ទ ជាច្រើនលើកមកហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយនៅក្នុងខណ្ឌកំបូលធ្វើសកម្មភាពឆក់ចំនួន០៣លើក, នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន០៣លើក និងខណ្ឌសែនសុខចំនួន០៦លើក ជាមួយបក្ខពួកជាច្រើននាក់ទៀតមិនចាំឈ្មោះ។

ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.