ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកអភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់

លោកអភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោកអភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់

    ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែនេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើឱ្យមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

     ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៣ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង៥០៨២ម៉ែត្រ ទទឹងបាតក្រោម៧ម៉ែត្រ បាតលើ៥ម៉ែត្រ និងធ្វើវេទិកាផ្សព្វផ្សាយ និយាយការណ៍ពិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែកដោយមានការចូលរួមពីសំណាក់

លោក ហម ហឿន អភិបាលរងស្រុកលោក គល់ ជោតិ នាយករដ្ឋបាលសាលាស្រុក លោកស្រី ដួង យី មេឃុំអណ្ដូងត្បែង លោក លោកស្រី ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអ្នកទទួលការស្ថាបនាផ្លូវនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

   លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សមិទ្ធផលផ្លូវដីក្រាលក្រួសក្រហមនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។

   លោកបានបន្តថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

    បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឱ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាល។

   លោកក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋចំពោះអត្តសញ្ញាណប័ណ្ណហួសសុពលភាព ក៏ដូចជាគ្រប់អាយុហើយ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសូមប្រញាប់ប្រញាលរួសរាន់មកធ្វើទាំងអស់គ្នា ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោកនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផងដែរ៕

            

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.