ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក សាយ សំអាល់៖ ការសម្រេចចិត្តរបស់ប្រជាជនមករួមជីវភាពនយោបាយជាមួយ CPP ជាក្ដីសង្ឃឹមទាំងអស់គ្នា

លោក សាយ សំអាល់៖ ការសម្រេចចិត្តរបស់ប្រជាជនមករួមជីវភាពនយោបាយជាមួយ CPP ជាក្ដីសង្ឃឹមទាំងអស់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖​ លោក​ សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។

ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំបិតត្រាំង ឃុំរាម ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសហីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះ លោក សាយ សំអាល់ បានសម្ដែងនូវការអបអរសាទរដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមរស់ជាមួយប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ និងដែលបានលះបង់ និងបានរួមគ្នាកសាងសង្គមកម្ពុជា តាំងពីចំណុចសូន្យ ឆ្ពោះទៅវឌ្ឍនាភាព និងក្ដីសង្ឃឹម រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។ កម្រិតជីវភាពប្រជាពលរដ្ឋ គុណភាពជីវិតកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ស្ដែងចេញតាមរយៈកំណើនសេដ្ឋកិច្ចជាង២ទស្សវត្សជាប់ៗគ្នាក្នុងរង្វង់ ៧.៥% និងការលេចចេញនូវសមិទ្ធផលជាតិធំៗជាច្រើន ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ថា ចំណុចយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបានដាច់ខាតសន្ដិភាព។ សន្ដិភាព គឺតម្លៃស្នូល អាចឲ្យកម្ពុជាយើងបន្តដំណើរ កសាងនូវវិបុលភាពសង្គម មានសិទ្ធិសេរីភាពនិងការរស់រានមានជីវិត មានការអភិវឌ្ឍប្រទេស និងមានអ្វីៗគ្រប់យ៉ាង។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោយបាយ។

ទន្ទឹមនេះដែរ លោកបានក្រើនរម្លឹកថា ក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវចេះស្វែងយល់នូវស្ថានភាពវិវឌ្ឍសកល និងស្ថានភាពសង្គមកម្ពុជាយើងផ្ទាល់ ថាតើយើងស្ថិតនៅចំណុចណា ហើយតើយើងគួរធ្វើអ្វីខ្លះទៅថ្ងៃមុខ និងជៀសវាងការញាក់ខ្សែពីក្រុមណាមួយដែលនាំឲ្យបង្អាក់ដំណើរកម្ពុជា ឬខូចឧត្តមប្រយោជន៍ជាតិ។

យកក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារនៅហ្នឹងមូលដ្ឋាន ដែលបានលះបង់ ចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ ដែលជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.