ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មនុស្សជំនិតលោក កឹម សុខា ដៀលលោក សម រង្ស៊ី ថាជាមនុស្សកែមិនឡើង រឿងអសីលធម៌ និងអគុណធម៌ !

មនុស្សជំនិតលោក កឹម សុខា ដៀលលោក សម រង្ស៊ី ថាជាមនុស្សកែមិនឡើង រឿងអសីលធម៌ និងអគុណធម៌ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានតិះដៀលចំៗទៅកាន់លោក សម រង្ស៊ីថា ជាមនុស្សកែមិនឡើង រឿងអសីលធម៌ និងអគុណធម៌។

ការចេញមកដៀលចំៗទៅកាន់ទណ្ឌិត​រត់ចោលស្រុក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីមេក្រុមប្រឆាំងជ្រុលនិយម បង្ហោះសារជាបន្តបន្ទាប់ដោយការចោទ ការលាបពណ៌ ការមួលបង្កាច់ និងប្រមាថដល់វិញ្ញាណក្ខន្ធនៃសពលោកជំទាវ ប៊ុន សុថា ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះបីគាត់ទទួលមរណភាពទៅហើយក្តី។

លោក មុត ចន្ថា ដែលជាមនុស្សជំនិតលោក កឹម សុខា បានតិះដៀលលោក សម រង្ស៊ី យ៉ាងដូច្នេះថា «ពេលវេលាដ៏លំបាកបំផុតសម្រាប់ក្រុមគ្រួសារទាំងមូល គឺជាពេលវេលានៃការបាត់បង់គ្មានថ្ងៃវិលវិញ នូវលោកឪពុក ឬអ្នកម្តាយ ជាទីគោរព និងស្រឡាញ់បំផុត ឬបង ឬប្អូន ហើយនិង/ឬសាច់ញាតិ ជាទីស្រឡាញ់បំផុត។ ក្នុងឱកាសដ៏សោកសង្រេងនិងរន្ធត់នេះ សាច់ញាតិ និងក្រុមគ្រួសារទាំងមូលត្រូវការនូវសមានចិត្ត និងការចូលរួមមរណទុក្ខដោយស្មោះត្រង់ ដោយមិនដោយឱ្យមានគេសើរើ និងគាស់កាយរឿងរ៉ាវកន្លងមក ឬតិះដៀល ឬប្រមាថដល់សពឡើយ។ នេះជាសីលធម៌ និងគុណធម៌របស់មនុស្សម្នាក់ៗ ត្រូវតែគោរពបដិបត្តិ។

ជាងនេះទៀត ការចោទ ការលាបពណ៌ ការមួលបង្កាច់ និងប្រមាថដល់វិញ្ញាណក្ខន្ធនៃសព គឺជាអំពើអសីលធម៌ អគុណធម៌ និងគ្មានសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ ដែលសង្គមស៉ីវិល័យមួយមិនចង់ឃើញ និងឮឡើយ។

ក្នុងនាមខ្មែរដូចគ្នា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ដ៏ធំធេងនាពេលនេះ ក្នុងគ្រួសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមរណភាពនៃប្អូនថ្លៃស្រី និងប្អូនស្រីបង្កើត ជាទីស្រឡាញ់បំផុត។

យើងខ្ញុំសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយ សម្តេចទាំងទ្វេ និងក្រុមគ្រួសារទាំងមូល។ យើងខ្ញុំសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.