ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមជនអាក្រក់ ដែលបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុងមានជំងឺជាទម្ងន់» គឺគ្មានសារជាតិជាមនុស្ស

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមជនអាក្រក់ ដែលបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុងមានជំងឺជាទម្ងន់» គឺគ្មានសារជាតិជាមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រុមដែលបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងមានជំងឺជាទម្ងន់ ខណៈប្អូនស្រីពៅទទួលមរណភាពនោះ» គឺគ្មានសារជាតិជាមនុស្សនោះឡើយ។

តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ភរិយាខ្ញុំមានបងប្អូន៥នាក់ ស្រី៣នាក់ប្រុស២នាក់។ បងប្រុសទី៣ ត្រូវប៉ុល ពត សម្លាប់ ពេលនេះប្អូនស្រីពៅមរណភាពដោយជំងឺ ក្នុងពេលបងស្រីទីមួយទើបបានមកចូលរួមដោយគាត់មានជម្ងឺផងដែរ»។

សម្ដេចបានបន្តថា «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំកំពុងមានជំងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ»។

ការរិះគន់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយម បានលាបពណ៌ជាបន្តបន្ទាប់ មកលើក្រុមគ្រួសារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈដែលក្រុមគ្រួសារទាំងមូល កំពុងកាន់ទុក្ខចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ដែលជាប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.