ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ទទួលបានប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ស្រោចថ្នាលបណ្ដុះកូនឈើ

ស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ទទួលបានប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ស្រោចថ្នាលបណ្ដុះកូនឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ មួយសម្រាប់ដែលជាអំណោយរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់ជូនស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ដើម្បីជាមធ្យោបាយស្រោចស្រពថ្នាលបណ្តុះកូនឈើ។

ការប្រគល់ជូនប្រព័ន្ធស្រោចស្រពនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសកលរបស់ក្រុមហ៊ុនកូកា-កូឡា ដើម្បីរួមចំណែកដល់និរន្តរភាពបរិសកថាន បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការកសាងអនាគតរួមគ្នាកាន់តែប្រសើរ សម្រាប់សហគមន៍មូលដ្ឋាន និងចូលរួមបង្កើតភាពបៃតង នៅតាមសហគមន៍ និងថែរក្សាប្រភពទឹក។

ពិធីប្រគល់ប្រព័ន្ធស្រោចស្រពទឹកនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនកូកា កូឡាកម្ពុជា និងសមាជិកសមាគមន៍ អាជ្ញាធរមូលដ្ឋាន។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួលប្រព័ន្ធស្រោចស្រពនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរ គុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានតាមរយៈការផ្តល់ប្រព័ន្ធស្រោចស្រពថ្នាល់បណ្តុះកូនឈើ។ កូនឈើដែលបណ្តុះ បាននឹងត្រូវចែកជូនដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋសហគមន៍ដើម្បីយកទៅដាំនៅតាមសហគមន៍ និងជាពិសេសដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកាន់តំបន់ខ្នងផ្សារ ចូលរួមដាំបង្កើតភាពបៃតងក្រោមទិសស្លោក«ទេសចរម្នាក់ ដើមឈើមួយដើម»។

លោកបានថ្លែងថា កម្ពុជាបាន ស្ថិតក្នុងរបត់ថ្មីមួយដែលទទួលបានប្រាក់ចំណូលពីការអភិរក្សតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិដែលកំពុងផ្តល់ចំណូលដល់ ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានា។

ប្រព័ន្ធស្រោចស្រពដែលបានប្រគល់ជូនឧទ្យានជាតិជួរ ភ្នំក្រវាញនេះ គឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មួយដែលមានម៉ាស៊ីនបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងទុយោទឹកដែលរំពឹងថា នឹងបង្កើនអត្រាប្រជែង រស់សម្រាប់កូនឈើដែលចាប់ពន្លកថ្មីចំនួន៤០,០០០ដើម នៅ ក្នុងថ្នាល់បណ្តុះកូនឈើនៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងរយៈកាល ៤ឆ្នាំខាងមុខ។ កូនឈើទាំងនេះ នឹងត្រូវយកទៅដាំនៅ ទីតាំងចាំបាច់នានាដែលអាជ្ញាធរ ឧទ្យានជាតិជាអ្នកកំណត់ ដែលជាវិធានការដ៏សំខាន់មួយ ក្នុងការកាត់បន្ថយផលប៉ះពាល់ ពៅការប្រែប្រួលអាកាសធាតុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពប្រចាំប្រទេស នៃក្រុមហ៊ុន កូកា-កូឡាកម្ពុជា បានលើកឡើងថា «នៅក្រុមហ៊ុន កូកា-កូឡា យើងប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ។ ការប្រគល់ប្រព័ន្ធស្រោចស្រព នេះគឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការកាត់បន្ថយឧស្ម័នកាបូនិករបស់ក្រុមហ៊ុនយើងមការការពារជីវចម្រុះ និងការកសាងភាពធន់ នឹងអាកាសធាតុ»។

ក្នុងគម្រោងប្រហាក់ប្រហែលគ្នានេះដែរ ដែលបានប្រព្រឹត្តទៅនៅដើម ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រោមការសហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រគល់អណ្តូងទឹក ប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់ស្រោចស្រពកូនឈើ និងសួនបៃតងនៅតំបន់អង្គរ ដែលស្ថិតនៅក្នុងភូមិលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្រៅពីសកម្មភាពទាក់ទងនឹងអាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏បានធ្វើកិច្ចការដើម្បីផ្តល់ជូនទឹកស្អាតដល់សហគមន៍ មូលដ្ឋានផងដែរ តាមរយៈគម្រោងដំឡើង ប៉ម ចម្រោះ ទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan របស់ខ្លួនក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water។

ក្រុមហ៊ុន នឹងដំឡើងប៉ម ចម្រោះទឹកស្អាត និងផ្តល់ជូនម៉ាស៊ីនលាងសម្អាត បន្ទាប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុងពេលឆាប់ៗនេះ នៅក្នុងពិធីមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន៤២ ឈុតដែលបានផ្តល់ជូនសហគមន៍នាពេលកន្លងមក កំពុងផ្តល់ជូនទឹកស្អាតដល់ប្រជាជនជាង ៧៣,០០០នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្តសម្រេចឲ្យបានគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់២៥% នៅត្រឹមឆ្នាំ២០៣០ និងមានគោលដៅសម្រេចឲ្យបានការបំភាយឧស្ម័នកាបូនិចសូន្យនៅត្រឹម ឆ្នាំ២០៥០។ ក្រុមហ៊ុនសម្រេចបានគោលដៅឆ្នាំ២០២០ របស់ខ្លួនជាមួយនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរបស់ខ្លួន ចំនួន២៥% នៅដំណាច់ឆ្នាំ២០២០ ធៀបនឹងទិន្នន័យគោល នៅឆ្នាំ២០១០៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.