ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ផ្លូវក្រាលកៅស៊ូប្រវែងជាងបួនគីឡូម៉ែត្រនៅសង្កាត់បាទីកំពុងលេចរូបរាងឡើងជាបណ្តើរៗ

ផ្លូវក្រាលកៅស៊ូប្រវែងជាងបួនគីឡូម៉ែត្រនៅសង្កាត់បាទីកំពុងលេចរូបរាងឡើងជាបណ្តើរៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិត​ក៏ដូចជាអ្នកដែលបានធ្វើដំណើរតាមផ្លូវដែល​កំពុង​ក្រាលកៅស៊ូប្រភេទ DBST​មួយខ្សែប្រវែង៤,៥គីឡូម៉ែត្រ,ទទឹង៧ម៉ែត្រស្ថិតក្នុងសង្កាត់បាទី​ ក្រុងបាវិត បានសម្តែង​នូវក្តី​សប្បាយរីករាយឥតឧបមាខណៈ​ពេលដែល​ផ្លូវមួយខ្សែនេះ​កំពុងលេចចេញជារូបរាងបណ្តើរៗ​ជាចំណងដៃថ្មីដល់​ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣។ ផ្លូវនេះអំណោយរបស់រាជរដ្ឋាភិបាល​កម្ពុជាផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

អ្នកស្រី វ៉ា ចាន់ដាវី ជាប្រជាពលរដ្ឋរស់នៅភូមិថ្នាញ សង្កាត់បាទី នៅថ្ងៃទី៤ ខែកុម្ភ:បាននិយាយថា ថ្នល់នេះកាលពីមុន​មាន​ការ​លំបាកខ្លាំងណាស់​។ ខែវស្សាមានទឹកដក់ត្រឹមជង្គង់ ។ឥឡូវនេះបានរាជរដ្ឋាភិបាលមក​ធ្វើផ្លូវក្រាល​កៅស៊ូ​ប្រជាជនរស់នៅទីនេះ និងអ្នកធ្វើដំណើរលែងមានការលំបាកទៀត​ហើយ។អ្នកស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋា​ភិបាល​ដែល​បានធ្វើថ្នល់​ឱ្យប្រជាជនក្នុងសង្កាត់បាទីនាពេលនេះ។

ចំណែកលោក គឹម ថុន សព្វថ្ងៃមានទីលំនៅឃុំទួលស្តី ស្រុកចន្ទ្រា ដែលជា​អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ​ក៏បាន​រំលឹកដែរថា កន្លងមក​ផ្លូវតាព្រឹមនេះមានសភាពលំបាកចាប់ពីដងទង់រហូតដល់ផ្លូវបាវិតនេះតែម្ដង។ ឥឡូវទើបឆ្នាំ​ហ្នឹង​ឃើញរាជរដ្ឋាភិបាល អាជ្ញាធរ លោកអភិបាលក្រុង​បាវិត លោកចៅសង្កាត់ធ្វើផ្លូវល្អឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលទោះបីជាពេលនេះមិនទាន់បានស្រួលដោយសារផ្លូវកំពុងធ្វើក៏ដោយប៉ុន្តែនៅពេលបានក្រាល​កៅស៊ូរួចរាល់ផ្លូវនេះនឹងងាយស្រួលក្នុងការធ្វើដំណើរ។លោក​សូមអរគុណ​ចំពោះដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានធ្វើផ្លូវឱ្យប្រជាពលរដ្ឋបានងាយ​ស្រួលក្នុងការរកស៊ីប្រចាំថ្ងៃ។

សូមរំលឹកថា ផ្លូវក្រាលកៅស៊ូDBST ស្ថិតនៅក្នុងសង្កាត់បាទីនេះ​ត្រូវបាន​បើកការដ្ឋានសាងសង់ជាផ្លូវការកាលពី​ព្រឹក​ថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត៕សរន / N

     

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.