ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ម៉ូតូប្រជាពលរដ្ឋចំនួន ៤១ គ្រឿងត្រូវបានកម្លាំងនៃការដ្ឋានស្រុកសំពៅលូនយកមករក្សាទុកក្នុងករណីពួកគាត់ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ខេត្តបាត់ដំបង,ស្រុកសំពៅលូន

ម៉ូតូប្រជាពលរដ្ឋចំនួន ៤១ គ្រឿងត្រូវបានកម្លាំងនៃការដ្ឋានស្រុកសំពៅលូនយកមករក្សាទុកក្នុងករណីពួកគាត់ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ខេត្តបាត់ដំបង,ស្រុកសំពៅលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម៉ូតូប្រជាពលរដ្ឋចំនួន ៤១ គ្រឿងត្រូវបានកម្លាំងនៃការដ្ឋានស្រុកសំពៅលូនយកមករក្សាទុកក្នុងករណីពួកគាត់ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
នៅចំណុចជាប់មាត់អូរព្រំដែន កម្ពុជា-ថៃ ត្រង់ចំណុច៩៩ ស្ថិតក្នុងក្រុមទី ០៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៧ និង០០នាទី
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបាន  សហការនិងបានទទួលម៉ូតូ ចំនួន ៤១ គ្រឿង ក្នុង នោះ
១,(ម៉ូតូម៉ាក HONDA DREAM ចំនួន ១៨ គ្រឿង ។
២,ម៉ូតូម៉ាក HONDA WAVE ចំនួន ០៥ គ្រឿង។
៣,ម៉ូតូម៉ាក zooer x  ចំនួន ០៤ គ្រឿង ។
៤, ម៉ូតូម៉ាក   HONDA CLICK ចំនួន ០២ គ្រឿង។
៥,ម៉ូតូម៉ាក MSX ចំនួន ០១ គ្រឿង ។
៦,ម៉ូតូម៉ាក R15 ចំនួន ០១ គ្រឿង ។
៧,ម៉ូតូម៉ាក   HONDA SCOOPY  ចំនួន ០២ គ្រឿង។
៨, ម៉ូតូម៉ាក KTM ចំនួន ០១ គ្រឿង។
 ៩,ម៉ូតូម៉ាក ICON ចំនួន ០១ គ្រឿង ។
១០,ម៉ូតូម៉ាក កូនទា ចំនួន ០១ គ្រឿង។
១១,ម៉ូតូម៉ាក M SLAS ចំនួន ០១ គ្រឿង ។
១២,ម៉ូតូកង់បី ចំនួន ០១ គ្រឿង។
  ១៣,ម៉ូតូចាស់ គ្មានអាវ ចំនួន ០៣ គ្រឿង ) ។
លោកខុង យ៉ាតលួង ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣ ) និង កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចំាច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣ )បានធ្វើការប្រគល់ម៉ូតូពាក់ពន្ធ័ទាំងអស់ខាងលើ ជារបស់ប្រជាពលរដ្ឋ ដែលបានផ្ញើទុកនៅផ្ទះរបស់ឈ្មោះ  ស្រ៊ុន គឹមហ័ង់ ភេទស្រី អាយុប្រហែល ៤០ ឆ្នាំជាង    មានទីលំនៅជាប់អូរព្រំដែនកម្ពុជា-ថៃត្រង់ចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ហើយម្ចាស់ម៉ូតូទាំងអស់  បានធ្វើដំណើរឆ្លងដែនដោយខុសច្បាប់  តាមច្រករបៀង ចូលទៅក្នុងប្រទេសថៃ   ក្រោយពេលប្រគល់ ទទួលរួចហើយ  កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានដឹកយកមករក្សាទុក នៅកន្លែងអធិការដ្ឋាននគរបាល។ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូចំនួន ៣៥ នាក់ក្នុងនោះប្រុស ២៧ នាក់បានឆ្លងដែនចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ  និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការសាកសួរបំភ្លឺ និងពន្យល់ណែនាំអប់រំ អំពីផ្លូវច្បាប់ ពាក់ពន្ធ័ករណី ឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងប្រគល់ម៉ូតូទៅឲ្យពួកគាត់ប្រើប្រាស់វិញ  ពេលដែលពួកគាត់មានឯកសារបញ្ជាក់ពីម៉ូតូ ដែលជាកម្មសិទ្ធិរបស់ពួកគាត់។សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូដែលនៅសល់ចំនួន ០៦ គ្រឿងនិងម៉ូតូកង់បីចំនួន ០១ គ្រឿងទៀត កម្លាំងសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវរកម្ចាស់ពេលពួគាត់វិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីហៅមកអប់រំណែនាំចុះកិច្ចសន្យានិងប្រគល់ម៉ូតូជូនពួកគាត់វិញ។ជាចុងក្រោយអាជ្ញាធរក៏ដូចជាសមត្ថកិច្ចសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនិងបញ្ឈប់នៅការលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃជៀសវាងមានអាហារីភ័យណាមួយកើតឡើង។
អត្ថបទដោយ ទៀវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.