ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកំពត ក្រើនរំលឹកអាជ្ញាធរ និងពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាព

អភិបាលខេត្តកំពត ក្រើនរំលឹកអាជ្ញាធរ និងពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងអស់ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។

ការជំរុញបែបនេះ របស់លោក ម៉ៅ ធនិន បានធ្វើឡើងក្នុងពិធីកាត់ឫស្សីមាព្រះវិហារ នៃវត្តអង្គចំប៉ី ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះមានមន្ត្រីរាជការ កងកម្លាំង អាជ្ញាធម៌ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធចូលរួមយ៉ាងច្រើនកុះករផងដែរ។

នាឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា៖ «យើងមានថ្ងៃនេះ យើងមានឱកាសធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា និងមានការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីអារាម គឺដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព ដែលសុខសន្តិភាពនេះ គឺបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ហើយបើយើងក្រឡេកមើលទៅអតិតកាល ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការគោរពប្រណិបត្តិសាសនា សិក្សារៀនសូត្រនោះឡើយ។ ម៉្យាងទៀត ទីវត្តអារាមដែលជាកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រណិបត្តិ ត្រូវបានយកទៅធ្វើជាកន្លែងដាក់អ្នកទោស ឃ្លាំងដាក់សម្ភារៈជាដើម។ ហើយថ្ងៃនេះ យើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក៏ដោយសារតំលៃនៃសុខសន្តិភាព ដែលអាចឱ្យយើងមានឱកាសក្នុងការកសាង ធ្វើបុណ្យទាន ដោយមិនមានភាពភ័យខ្លាច និងពោពេញទៅដោយភាពសប្បាយរីករាយ»។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានសាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យ ពិសេសមេភូមិ មេឃុំ មេប៉ុស្តិ៍ទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើ ធ្វើយ៉ាងណាកុំឱ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ពួកគាត់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.