ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យការរៀបចំដីសម្រាប់សាងសង់ទីបញ្ជាការថ្មីលើផ្ទៃដីជាង ៤ហិកតា

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យការរៀបចំដីសម្រាប់សាងសង់ទីបញ្ជាការថ្មីលើផ្ទៃដីជាង ៤ហិកតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលគ្រោងរៀបចំកសាងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថ្មីដែលទីតាំងដីស្ថិតនៅអាងទឹកអូរកំពិស ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឱ្យដឹងថា អង្គភាពអាវុធហត្ថខេត្ត បានទទួលដីពីរដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួន ៤៤.០២៣ម៉ែត្រការ៉េ ដើម្បីសាងសង់ទីបញ្ជាការដ្ឋានកងអាវុធហត្ថថ្មី។ បច្ចុប្បន្នដីដែលទទួលបានពីរដ្ឋបាលខេត្ត ត្រូវបាននិងកំពុងបើកការដ្ឋានចាក់បំពេញ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងគ្រោងឈានទៅកសាងអាគាររដ្ឋបាលនាពេលខាងមុខផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារបច្ចេកទេសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការជីកស្រះចំនួន២ក្នុងនោះ គឺស្រះតូចទំហំ ២៣ម៉ែត្រគុណ ៧២ម៉ែត្រ ជម្រៅ៨ម៉ែត្រ រួចចរាល់ ១០០% បានផ្ទៃដី ៩៩៧២ម៉ែត្រគូប និងគ្រឿងចក្របានជីកស្រះធំទំហំ៥៧ម៉ែត្រ គុណ ៦៨ម៉ែត្រជម្រៅ១០ម៉ែត្រ។

ការជីកស្រះនេះដើម្បីយកអាចម៌ដីមកចាក់បំពេញទីធ្លាទីតាំងសង់អគាររដ្ឋបាល និងបានស្រះដើម្បីស្តុកទឹកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងទីបញ្ជាការនិងមួយភាគធំសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយបច្ចុប្បន្ន ស្រះធំជីកបានប្រមាណ៣០%ហើយ។

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរចំពោះក្រុមការងារបច្ចេកទេសដែលបានខិតខំពន្លឿនការងារបានលឿន និងឆាប់រហ័សដើម្បីឈានទៅដំណាក់កាលនៃការសាងសង់អាគាររដ្ឋបាល នាពេលខាងមុខ។ ទន្ទឹមនិងការកោតសរសើរនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានក្រើនរំលឹកដល់ក្រុមការងារឱ្យអនុវត្តទៅតាមស្តង់ដារបច្ចេកទេសដើម្បីធានាដល់ការកសាងគុណភាពអាគាររដ្ឋបាលទីបញ្ជាការអាវុធហត្ថថ្មី៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.