ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យមហាជនរាយការណ៍រឿងរ៉ាវពិត ពាក់ព័ន្ធអ្នកលេងល្បែងស៉ីសងក្នុងមូលដ្ឋាន ដើម្បីចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែង

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យមហាជនរាយការណ៍រឿងរ៉ាវពិត ពាក់ព័ន្ធអ្នកលេងល្បែងស៉ីសងក្នុងមូលដ្ឋាន ដើម្បីចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដើម្បីការចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងមូលដ្ឋាននោះ លោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន អាចរាយការណ៍អំពីរឿងរ៉ាវពិតដែលកើតមានក្នុងមូលដ្ឋាន ពាក់ព័ន្ធបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទមកកាន់សមត្ថកិច្ច ដើម្បីចាត់វិធានការបង្ក្រាប។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» លោក អ៊ុន ចាន់ដា បានអះអាងថា ពេលវេលានេះមិនមែនជាពេលវេលាអប់រំអ្នកដែលបន្ដលួចលេងល្បែងស៉ីសងទៀតនោះទេ ពោលត្រូវតែចាត់វិធានការបង្ក្រាប ហើយបញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងឡើយ។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «សូមប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មាន ដើម្បីយើងចាត់វិធានការបង្ក្រាប ព្រោះយើងអត់មានគោលការណ៍ណាមួយអនុគ្រោះទៀតទេ។ ឥលូវនេះអស់ម៉ោងអប់រំកិច្ចសន្យាទៀតហើយ គឺឲ្យតែមានការកើតឡើងត្រូវតែបង្ក្រាប ឈានដល់ការអនុវត្តច្បាប់តែម្ដង»។

បើតាមលោក អ៊ុន ចាន់ដា ក្រោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានធ្វើកិច្ចសន្យាអប់រំ នៅទីតាំងដែលសង្ស័យលួចបើកល្បែងស៉ីសងខុសច្បាប់ ប្រមាណជាង២,០០០ករណី នៅតាមតុកាហ្វេ ហាងបាយជាដើម។ ដោយឡែក សម្រាប់ទីតាំងដែលលួចលេង ក្រោយធ្វើកិច្ចសន្យានោះ ត្រូវសមត្ថកិច្ចបង្ក្រាបបាន៣០ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវក្ដីកង្វល់ផងដែរ ចំពោះការលួចលេងល្បែងស៉ីសងតាមទូរស័ព្ទ ពិសេសការចាក់កន្ទុយលេខ ដែលសមត្ថកិច្ចពិបាកក្នុងការប្រមូលភស្ដុតាងដើម្បីដាក់បន្ទុក ព្រោះអ្នកចាក់ និងអ្នកទទួលមិនបានជួបមុខគ្នាឡើយ ពោលគ្រាន់តែនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។ ប៉ុន្ដែលោកនៅតែបង្ហាញគោលជំហរថា នឹងបង្ក្រាបឲ្យអស់ល្បែងស៉ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។

ពាក់ព័ន្ធជាមួយការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពនេះ, លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម ទទួលបានលទ្ធផលគួរជាទីមោទនៈ ឃុំ-សង្កាត់ ដែលទទួលបានចំណាត់លេខ១ នាឆ្នាំ២០១៧ មានចំនួន ៨៧ឃុំ-សង្កាត់ បានបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ ០២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២១ និង២០២២ ឃុំ-សង្កាត់ទាំង ១០៩ឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម គឺទទួលបានចំណាត់លេខប្រភេទប៉ុស្តិ៍លេខ១ ទាំងអស់។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអះអាងថា លទ្ធផលទាំងនេះ គឺសុទ្ធតែបានមកពីការខិតខំរួមគ្នា អនុវត្តយ៉ាងសកម្មផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួម គាំទ្រសស្រាក់សម្រាំ ពីសំណាក់ប្រជាពលរដ្ឋ ទើបធ្វើឲ្យការអនុវត្តគោលនយោបាយដ៏ពិសិដ្ឋនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.