ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ព្រឹកស្អែក! អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត នឹងជួបប្រជុំដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍រវាងខេត្តទាំង២

ព្រឹកស្អែក! អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត នឹងជួបប្រជុំដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍រវាងខេត្តទាំង២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត ប្រទេសថៃ នឹងជួបប្រជុំពិភាក្សាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២។

កិច្ចប្រជុំពិភាក្សានោះ នឹងត្រូវធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាល នៃគណៈអភិបាលពោធិ៍សាត់ និងលោក ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលត្រាត ព្រមទាំងគណៈប្រតិភូ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ចំពោះកិច្ចប្រជុំនេះដែរ គឺធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានប្តេជ្ញាឯកភាពសហការពន្លឿនដំឡើង និងការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៣ទៀត ដែលនៅសេសសល់ ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។

គួរជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ច្រកទ្វារព្រំដែនចំនួន៣ ដែលនៅសេសសល់មិនទាន់បានបើក ជាច្រកទ្វារអន្តរជាតិ រួមមាន៖

*ទី១-ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី។
*ទី២-ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែនខេត្តត្រាត។
*ទី៣-ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូ ខេត្តបូរីរ៉ាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ អភិបាលខេត្តត្រាត ប្រទេសថៃ បានអញ្ជើញទៅត្រួតពិនិត្យទីតាំងធ្វើផ្សារណាត់ ព្រំដែនបានថាសេន ទល់មុខច្រកថ្មដា ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ព្រមទាំងពិនិត្យទីតាំងសាងសង់មជ្ឈមណ្ឌលរាជការច្រកព្រំដែនបានថាសេន ដែលត្រូវប្រើកប្រាស់ញ្ចប់ថវិកា ប្រមាណ២០០លានបាត របស់ក្រសួងមហាផ្ទៃ ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថានថៃ សម្រេចអនុញ្ញាតឱ្យប្រើប្រាស់តំបន់ព្រៃឈើ សម្រាប់ការសាងសង់ ដើម្បីប្រមូលទិន្នន័យរួម សម្រាប់យកទៅជួបពិភាក្សាការងារ ជាមួយអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.