ព្រះរតនកោសល ហេង សាវ៉ុន ព្រះចៅអធិការ ព្រះគ្រូសូធ្យស្តាំ ឆ្វេង ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តភ្នំកំពូលពេជ្រ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ សូមអនុមោទនាបុណ្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ មហាឧបាសិកា ទេព រង្សី ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាប្រគេនគម្ពីរព្រះត្រៃបិដកមួយចប់ ៦៨០ ដុល្លារ បច្ច័យជាវទូ ១៦៥០ ដុល្លារ តម្កល់ទុក (វត្តភ្នំកំពូលពេជ្រ) សម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ សូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរជូន ឯកឧត្តម បណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ មហាឧបាសិកា ទេព រង្សី ព្រមទាំងបុត្រ សូមជួបដោយសីលាទិគុណ បុណ្យបារមី សិរីសុខា មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តច្រើនៗ សេចក្តីទុក្ខសោករោគភ័យឧបទ្រពចង្រៃ អពមង្គលទាំងឡាយ ចៀសចេញទៅ សូមវត្ថុស័ក្តិសិទ្ធិទេវតាគ្រប់ទិសទី គុណព្រះរតនត្រ័យ គុណគ្រូឧបជ្ឈាយាចារ្យ គុណមាតាបិតា តាមបីបាច់ថែរក្សា ការពារ អភិបាលគ្រប់គ្រង កុំឲ្យមានជំងឺផ្សេងៗមកបៀតបៀនសរីររាងកាយ ដោយអំណាចនៃសេចក្តីល្អ សូមជួបតែសំណាងល្អ សុខភាពល្អ បញ្ញាវាងវៃ កម្លាំងមាំមួន អាយុយឺនយូរ មានសេចក្តីសុខ ចម្រើន ហេង មហាហេង លាភ មហាលាភ មានញាតិមិត្តស្រឡាញ់រាប់អានកាន់តែច្រើនៗ ធ្វើអ្វីៗ គិតអ្វីៗទទួលបានជោគជ័យគ្រប់ភារកិច្ច ធ្វើដំណើរទៅកន្លែងណាមួយប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា និងមានសុភមង្គលត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ ព្រមទាំងជួបប្រទះពុទ្ធមង្គលពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអនុមោទនា! ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។








