ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក​ស្រីអនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក​ស្រីអនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក​ស្រីអនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD

 

(ភ្នំពេញ) ៖នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក​ស្រី Jyotsna Puri អនុ​ប្រធាន​រង​មូល​និធិអភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក មូលនិធិ IFAD បានផ្ដល់​ហិរញ្ញប្បទាន​និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​​ការ​អនុវត្តកម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្មថ្មី​ដែល​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ហៅ​កាត់​ថា ASPIRE ដែល​មាន​រយៈ​ពេល​៧​ឆ្នាំ​។

ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្ក្រីក្រសួងកសិកម្ម បាន​សម្ដែង​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​រវាងមូលនិធិ IFAD និង​ក្រសួង​កសិកម្ម តាម​រយៈ​កម្មវិធី ASPIRE។ កម្មវិធី ASPIRE ដែល​​បានរួម​ចំណែកលើក​កម្ពស់ជីវភាព​ប្រជាកសិករ​ខ្មែរ តាម​រយៈ​ការ​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ចាំ​បាច់នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ព្រម​ទាំង​ការ​​បណ្ដុះ​បណ្ដាល​ចំណេះដឹង​ផ្នែក​កសិកម្ម​ទំនើប​ដល់​កសិករ​ខ្មែរ​ចំនួន​រាប់​ម៉ឺន​គ្រួសារ​។

គួរ​ជម្រាប​ជូន​ថា បន្ទាប់​ពី​​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់នឹង​ការ​ប្រែ​ប្រួលអាកាសធាតុបិទ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២២ មូលនិធិអភិវឌ្ឍន៍​កសិកម្ម​អន្ដរជាតិ IFAD បាន​សម្រេ​ចបន្ត​គាំទ្រ​នូវ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​សេវាកម្ម​កសិកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកប​ដោយ​បរិយាបន្ន (ASPIRE-AT) ក្នុង​គោលបំណង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ និង​ពលករ​នៅ​ជនបទ តាម​រយៈ​កំណើន​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្ដរភាព និង​បរិយាបន្ន ដោយ​ផ្អែក​លើ​ការ​នាំ​ចេញ​និង​ទីផ្សារ​ក្នុង​ស្រុក​។

បើ​តាម​ការ​រំពឹង​ទុក កម្មវិធី ASPIRE-AT នឹង​ផ្ដល់​ផល​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច​ចំនួន ១២៥ ០០០​ ដែល​មាន​ភាព​ក្រីក្រ ឬ​ក្បែរ​ក្រីក្រ និង​ងាយ​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ទីផ្សារ​កសិកម្ម ឬផលវិបាក​ផ្សេង​ៗ ព្រម​ទាំងអ្នក​ដែល​មាន​លទ្ធភាព​ទាញ​យក​កាលានុវត្តភាព​ពី​វិស័យ​កសិកម្ម​។ ប្រជាជន​ដែល​ទទួល​ផល​ពី​កម្មវិធី ASPIRE-AT មាន​ស្ដ្រី​ប្រមាណ ៥០% យុវជន ២០% និង​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ១,៥%៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.