ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការរ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំនាយទាហានទស្សនកិច្ចសិក្សាអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤នៅស្រុកថ្មពួក

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការរ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំនាយទាហានទស្សនកិច្ចសិក្សាអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤នៅស្រុកថ្មពួក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការរ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំនាយទាហានទស្សនកិច្ចសិក្សាអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅទីបញ្ជាការ វរសេនាតូច ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមមាន លោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង ចំណុះកងពល ផ្នែកជំនាញ និងនាយទាហានដែលមានការពាក់ព័ន្ធ។

លោកមេបញ្ជាការ កងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរ ឧត្តមសេនីយត្រី សឹង្ហ ទុំ បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ក៏ដូចជាគ្រួសារយោធិនជួបការលំបាក និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗឲ្យកាន់តែល្អប្រសើរ។

ក្រៅពីនោះត្រូវបន្តតាមដានយកចិត្តទុកដាក់ ពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ទាំងកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវការជួយសង្រ្គោះ ប្រជាពលរដ្ឋ រងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗបានទាន់ពេលវេលា និងរាយការណ៍តាមឋាននុក្រម ចុះជួយភ្លាមៗ មិនថាយប់ឬថ្ងៃធានាបាននូវការជួយសង្គ្រោះបានទាន់ពេលវលា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងអង្គភាព និងសហគមន៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.