ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីរំពឹងថា ក្រោយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន គ្រោះថ្នាក់ចរាចរណ៍នឹងត្រូវកាត់បន្ថយ 

សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីរំពឹងថា ក្រោយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន គ្រោះថ្នាក់ចរាចរណ៍នឹងត្រូវកាត់បន្ថយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាន នោះគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយ ព្រោះច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឲ្យសាកសមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ច្បាប់ស្ដីពីចរាចរណ៍ថ្មីនេះ បានឆ្លងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ នឹងបញ្ជូនបន្ដទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់ថ្មីនេះបានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់ហើយ យើងកំពុងបញ្ជូនទៅក្រុមអក្សរសាស្ដ្រដើម្បីជួយមើលអក្ខរាវិរុទ្ធឲ្យបានច្បាស់លាស់ […] ខ្ញុំសង្ឃឹមថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះដោយសារច្បាប់ចាស់មានចំណុចមួយចំនួនអត់ស្រប ដូច្នេះខ្ញុំគិតថាអាចជួយបានច្រើន (ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍)»។

បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ដើមចមដែលជំរុញឲ្យធ្វើច្បាប់ចរាចរណ៍ថ្មី ដោយមិនធ្វើវិសោធន៍កម្មច្បាប់ចាស់ដែលមានស្រាប់នោះ ដោយសារតែច្បាប់ថ្មីមានការកែប្រែច្រើនស្ទើរទាំងស្រុង ហើយច្បាប់ចាស់ នោះទៀតសោទមានចំណុចមួយចំនួនអត់ស្របជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។ ក្នុងនោះឧទាហរណ៍ជាក់ស្ដែង ការប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម។

សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា បន្ទាប់ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យចប់សព្វគ្រប់ហើយនោះ សម្ដេចនឹងធ្វើលិខិតស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ដ្រី។ សម្ដេចបង្ហាញការចង់បានឲ្យច្បាប់នេះ ចូលជាធរមានឆាប់ៗនៅពេលខាងមុខ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឲ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម។ ច្បាប់ចរាចរណ៍ថ្មីនេះ មាន១២ជំពូក ៩០មាត្រា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.