ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ទំហំទឹកប្រាក់៥.៩លានដុល្លារ​ក្នុង១ឆ្នាំ អង្គការទស្សនពិភពលោកចូលរួមអភិវឌ្ឍន៍ខេត្តព្រះវិហារ, លោក គីម រិទ្ធី ណែនាំអាជ្ញាធរ​ និងមន្ទីរជំនាញពាក់ព័ន្ធបន្តសហការដើម្បីការអភិវឌ្ឍន៍ខេត្ត

ទំហំទឹកប្រាក់៥.៩លានដុល្លារ​ក្នុង១ឆ្នាំ អង្គការទស្សនពិភពលោកចូលរួមអភិវឌ្ឍន៍ខេត្តព្រះវិហារ, លោក គីម រិទ្ធី ណែនាំអាជ្ញាធរ​ និងមន្ទីរជំនាញពាក់ព័ន្ធបន្តសហការដើម្បីការអភិវឌ្ឍន៍ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញដល់អាជ្ញាធរដែនដី ក្រុង ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត បន្តចូលរួមសហការគាំទ្រ ដល់សកម្មភាពការងាររបស់អង្គការទស្សនពិភពលោក ក៏ដូចជាអង្គការ សង្គមសុីវិល មួយចំនួនទៀត ដើម្បីឱ្យខេត្តព្រះវិហាររបស់យើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

ការថ្លែងណែនាំរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារមួយចំនួនជាមួយ លោកស្រី ស៊ុន ម៉ាលីន ប្រធានប្រតិបត្តិអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ និងក្រុមការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបទៀត នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

លោកស្រី ស៊ុន ម៉ាលីន ប្រធានប្រតិបត្តិអង្គការទស្សនពិភពលោក ប្រចាំខេត្តព្រះវិហារ បានបញ្ជាក់ថា «សកម្មភាពការងារឆ្នាំ២០២២ ដែលអង្គការបានប្រតិបត្តិនៅតាមក្រុង ស្រុក ទាំង៨ក្នុងខេត្ត ផ្តោតលើតម្រូវការសហគមន៍ លើកម្មវិធីសុខភាព អាហាររូបត្ថម្ភ និងអានាម័យទឹកស្អាត កម្មវិធីអប់រំ និងបំនិនជីវិត កម្មវិធីកិច្ចការពារកុមារចូលរួមរបស់យុវជន កម្មវិធីកុមារទំនុកបម្រុង និងការចូលរួមរបស់សហគមន៍ ក៏ដូចជាកម្មវិធីមួយចំនួនទៀត គឺអង្គការទស្សនពិភពលោកចំណាយទឹកប្រាក់រហូត ៥.៩លានដុល្លារ»។

ជាមួយគ្នានេះ​ដែរលោកស្រីប្រធាន ក៏បានជម្រាបជូនលោកអភិបាលខេត្តព្រះវិហារ ពីគម្រោងផែនការរយៈពេល៥ឆ្នាំ(២០២៣-២០២៧)របស់អង្គការទស្សនពិភពលោកប្រចាំខេត្តព្រះវិហារផងដែរ។​ ដោយឡែក​ សម្រាប់ឆ្នាំ២០២៣​ ថវិកាអនុវត្តសម្មភាពនៅ​សល់ត្រឹមតែជា​ង​ ៤លានដុល្លារ​ ប៉ុណ្ណោះ​ ដោយ​សារគម្រោងមួយចំនួនត្រូវបានបញ្ចប់​។

លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិក អង្គការទស្សនពិភពលោកប្រចាំខេត្តព្រះវិហារទាំងអស់ ដែលបានធ្វើសកម្មភាពការងារក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍ខេត្ត ដើម្បីលើកកម្ពស់សុខភាព ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអង្គការទស្សនពិភពលោក និងអង្គការដៃគូរមួយចំនួនទៀតប្រចាំខេត្ត ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការអភិវឌ្ឍថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.