ផ្កាយមួយ១រូប ត្រូវបានបន្ថយស័ក្តិនិងផ្ទេរភារកិច្ចដោយបង្ខំ ដោយសារល្មើសវិន័យ កងកម្លាំងនគរបាលជាតិ
ភ្នំពេញ ៖ យោងតាមប្រកាស ស្ដីពីការផ្ទេរភារកិច្ចដោយបង្ខំ មន្រ្តីនគរបាលជាតិ ចេញថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានសម្រេច ផ្ទេរភារកិច្ចដោយបង្ខំ វរសេនីយ៍ឯក ស៊ុយ សុខហេង អត្តលេខ ៥៧២៩២ ពីនាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យទៅបម្រើការងារជា មន្ត្រី នៅអង្គភាពតម្រួតបទបញ្ជា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
មន្រ្តីរូបនេះ ក៏ត្រូវបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យ ។ យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ដល់ឧត្តមសេនីយ៍ត្រី ស៊ុយ សុខហេង អត្តលេខ ៥៧២៩២ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ពីឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី មកជាឋានន្តរស័ក្តិ វរសេនីយ៍ឯក នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៕ ដោយ ៖ សំណាង៩៦





