ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អគាររដ្ឋបាល និងសាលប្រជុំថ្មីរបស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបញ្ចុះបឋមសិលាសាងសង់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី

អគាររដ្ឋបាល និងសាលប្រជុំថ្មីរបស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបញ្ចុះបឋមសិលាសាងសង់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះវិហារ)៖ អគាររដ្ឋបាល និងសាលប្រជុំ ថ្មី របស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ជាទីកន្លែងសម្រាប់បំពេញការងារជូនប្រជាពលរដ្ឋរបស់មន្ត្រី ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក អ៊ុក គឹមសាន្ត បានថ្លែងថា អគាររដ្ឋបាល និងសាលប្រជុំថ្មី របស់រដ្ឋបាលស្រុករវៀង ដែលបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ។

លោកថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគាររដ្ឋបាលតាមរាជធានី ខេត្ត និងក្រុង ស្រុក ទូទាំងប្រទេស ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់មន្ត្រី។

លោកអភិបាលរងខេត្តព្រះវិហារ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅស្រុករវៀង ត្រូវខិតខំបំពេញតួនាទី ភារកិច្ចឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសលើការបំពេញការងារសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យបានរហ័ស តាមដែលអាចធ្វើទៅបាន ស្របតាមការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការរៀបចំសែនព្រេន ដោយរៀបចំនូវគ្រឿងសក្ការៈបូជា មានទៀន ធូប និងគ្រឿងបរិក្ខាជាច្រើនមុខទៀត តាមទំនៀមទំលាប់ប្រពៃណីដូនតា ដើម្បីសុំសេចក្តីសុខសប្បាយពីអ្នកតាម្ចាស់ទឹក ម្ចាស់ដី ដល់ក្រុមជាងដែលបាននឹងកំពុងសាងសង់អគាររដ្ឋបាលនិងសាលប្រជុំ រដ្ឋបាលស្រុករវៀងនាឱកាសនេះ។

លោក អ៊ុក គឹមសាន្ត និងលោក ហោ ប៊ុនហ៊ួរ ក៏បានចែកជូននូវថវិកាដល់លោកតាអាចារ្យចំនួន៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១៨មុឺនរៀល និងលោកយាយ លោកតា ដែលបានចូលរួមចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២មុឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.