ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ នៅស្រុកឆ្លូង

សាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ នៅស្រុកឆ្លូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោកស្រី ទេព សុធាវី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ ដែលជាបទល្មើសព្រហ្មទណ្ឌ។

សូមជម្រាបថា កម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលព្រែកប្រសព្វ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះបានដកហូតឧបករណ៍នេសាទ ឆក់ចំនួន១៣គ្រឿង អាគុយ12 v40A ចំនួន១៣គ្រឿង, កន្រ្តងដងត្រី ចំនួន៣គ្រឿង, ទ្រុងដាក់ត្រី ចំនួន៦គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន៥គ្រឿង។

ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ឈ្មោះ ជៃ ឡី អាយុ៤២ឆ្នាំ រស់នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២៖ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ បឿន ណាត់ អាយុ២៨ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោកនាយផ្នែកបន្តទៀត ក្រុមអ្នកឆក់ទាំងហ្វូងតែម្ដង ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះឧបករណ៍ឆក់ចោលរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន៣នាក់ប៉ុណ្ណោះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.