ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​!!!

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​!!!

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ លោកមេបញ្ជាការរង​ នាយសេនាធិការរង​ លោកប្រធាន-អនុប្រធានមន្ទី​រ លោកនាយការិយាល័យ​ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ ធ្វេីឡេីងនៅសាលប្រជុំ​ធំ អគារសេនាធិកា​រ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងាររបស់កងរាជអាវុធហត្ថ​ សម្រេចបាននៅក្នុងឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានថ្លែងកោតសរសេីរចំពោះកងរាជអាវុធហត្ថ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ។

ដេីម្បីប្រសិទ្ធភាពការងាររបស់កងរាជអាវុធហត្ថឱ្យកាន់តែល្អប្រសេីរ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហានៃកងរាជអាវុធហត្ថទាំងអស់​ត្រូវ​
១-ត្រូវខិតខំយកចិត្តទុកដាក់នឹងកិច្ចការងារតាមតួនាទី-ភារកិច្ច របស់កងរាជអាវុធហត្ថ ។​
២-ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិក បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស ។​
៣-ត្រូវបំពេញតួនាទីជាអ្នកដឹកនាំល្អ មានសីលធម៌ល្អ សុជីវធម៌ល្អ និងប្រតិបត្តិល្អនូវវិជ្ជាជីវៈ ក្នុងជួរកងរាជអាវុធហត្ថ ។​
៤-ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរនៅមូលដ្ឋាន និងនៅគ្រប់លំដាប់ថ្នាក់។​
៥-ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសមត្ថកិច្ចឈរជើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។​
៦-ចូលរួមគ្រប់សកម្មភាពការងារសង្គមនៅមូលដ្ឋាន ។​
៧-ត្រូវគ្រប់គ្រងឱ្យបានល្អ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ ដើម្បីធានាបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់នៅមូលដ្ឋាន ។​ ៨-ត្រូវចូលរួមអនុវត្តន៍ឱ្យបានល្អគោលការណ៍ភូមិ-ឃុំ មានសុវត្ថិភាព ។​
៩-ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ អង្គភាព ស្ថាប័នក្នុងភូមិសាស្ត្រឈរជើង ។​
១០-ត្រូវគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ ស្របតាមទិសស្លោក​ “នៅឱ្យប្រជាជនស្រឡាញ់​ ទៅឱ្យប្រជាជនរលឹក “។

សូមបញ្ជាក់ផងដែរថា​ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរក៏មានការបំពាក់ឋាន្តរស័កជូនអាវុធហត្ថថ្នាក់ពលបាលឯក​ចំនួន៤រូប​ ព្រមទាំងប្រគល់​ប័ណ្ណសរសើរជូនអាវុធហត្ថដែលមានស្នារល្អដៃចំនួន​១៧រូប​ (ក្នុងនោះអង្គភាព​ស្រុកម៉ាឡៃ​ចំនួន១)​ និងប្រគល់លិខិត​សរសើរ​ចំនួន​២២​រូបផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ បានផ្សព្ធផ្សាយនូវសុន្ទរកថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅ ផែនការសកម្មភាពការងារ កងរាជអាវុធហត្ថឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាន់ទី៩ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.