ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មានរបៀបវារៈ ៤ចំណុច ក្នុងកិច្ចប្រជុំស្តីពីក្រុម​ប្រឹក្សា​សមាគមគណៈកម្មាធិការ​ប្រតិបត្តិ​ អាណត្តិទី៣ ឆ្នាំ២០២២ នៃ​សមាគម​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ នៅខេត្តបន្ទាយមានជ័យ​

មានរបៀបវារៈ ៤ចំណុច ក្នុងកិច្ចប្រជុំស្តីពីក្រុម​ប្រឹក្សា​សមាគមគណៈកម្មាធិការ​ប្រតិបត្តិ​ អាណត្តិទី៣ ឆ្នាំ២០២២ នៃ​សមាគម​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ នៅខេត្តបន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពី ក្រុម​ប្រឹក្សា​សមាគមគណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិទី៣ ឆ្នាំ២០២២ នៃ​សមាគម​ក្រុម​ប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ នៅខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួម ពីលោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក សយ កុសល ប្រធានសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក ខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ខេត្ត ងសមាជិកជាង ១៤៤នាក់។

ក្នុងកិច្ចប្រជុំនោះ លោកជាម សុខ បានឲ្យដឹងថា សមាជិកទាំង ១៤៤នាក់ ដែលបានចូលរួមកិច្ចប្រជុំ បានស្តាប់របាយការណ៍បូកសរុប លទ្ធផលកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣ ថា៖

* ទី១៖ ពិភាក្សានិងអនុម័តការកែប្រែអត្រាប្រាក់បេសកកម្ម ប្រាក់ធ្វើដំណើររបស់សមាគម

* ទី២៖ ពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាននៅឆ្នាំ២០២២

* ទី៣៖ ពិភាក្សានិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ របស់សមាគម

* ទី៤៖ ពិភាក្សានិងអនុម័តសកម្មភាពនិងថវិកាឆ្នាំ២០២៣ ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា ការបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់និងការផ្សព្វផ្សាយ ក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តចុះប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាទាំងនេះ ផងដែរ។

ក្នុងនោះ លោក សយ កុស និងវាគ្មិនដទៃទៀត បានលើកពិភាក្សាពីបញ្ហានានាដែលមានខ្លឹមសារនៅជុំវិញគោលបំណងនិងទិសដៅនៃសមាគមដែលលើកកម្ពស់ឋាន: អភិវឌ្ឍន៍សមត្ថភាព ការពារផលប្រយោជន៍ របស់សមាគម និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នផងនិងពង្រឹងសមាគម ចីរភាពហិរញ្ញវត្ថុ សមត្ថភាពសមាជិក ទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង ស្ថាប័ន អភិវឌ្ឍន៍សេដ្ឋកិច្ចនិងយែនឌ័រជាដើម។

លោក​ យឹម​ សំណាង ស្នើនិងជម្រុញឲ្យប្រធាននិងសមាជិកសមាគម បន្តខិតខំអនុវត្តឲ្យសម្រេចបានតាមគោលបំណង គោលដៅនិងការប្តេជ្ញាចិត្តរបស់ខ្លួននៅឆ្នាំ២០២៣នេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចខេត្តនិងប្រទេសជាតិជាពិសេសផ្តល់សេវានិងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យល្អ និងមានប្រសិទ្ធភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.