ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសចូលកាន់តំណែងមេបញ្ជាការអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជំនួសលោកវរសេនីយ៍ត្រី យាប់ សាង

ប្រកាសចូលកាន់តំណែងមេបញ្ជាការអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជំនួសលោកវរសេនីយ៍ត្រី យាប់ សាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសតែងតាំងផ្លស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលលោកវរសេនីយ៍ត្រី យាប់ សាង ត្រូវចូលនិវត្ត ជំនួសមកវិញដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកគងពិសី កាយរិទ្ធិ យុវជនកាកបាទក្រហម ក្មួយៗ សិស្សានុសិស្ស ជាង២០០នាក់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបអាចដំណើរការរៀបចំ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការមូលដ្ឋានកងរាជងអាវុធហត្ថស្រុកគងពិសី នាពេលនេះ។

លោកមេបញ្ជាការបន្តថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរស័ក្តិ កន្លែងធ្វើការនៅក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំ ធនធានមនុស្ស ដើម្បីភាពរីកចម្រើនក្នុងអង្គភាព ឬស្ថាប័នណាមួយ ក៏ដូចជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្ដូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិន ដែលដល់អាយុចូលនិវត្តន៍ ថែមទៀតផង ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន រៀបចំធនធានមនុស្សឱ្យស្របសមត្ថភាពជំនាញ និងនិស្ស័យ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ជាការចែករំលែកបទពិសោធន៍ល្អៗ ក្នុងបំណងធ្វើឱ្យអង្គភាពមានការរីកចម្រើនព្រមៗគ្នា។

លោកមេបញ្ជាការសង្កត់ធ្ងន់ថា លក្ខខណ្ឌក្នុងការតែងតាំង នាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារនូវលក្ខណៈសម្បត្តិ ៤យ៉ាងគឺ៖

*១៖ សុខភាពល្អ កាយសម្បទាមាំមួន
*២៖ មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជាគ្រប់គ្រង និងមានភាព ឆ្លាតវៃ
*៣៖ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហ៍ ព្យាយាម មានភាពក្លាហាន មានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ និងមានការគោរពស្រឡាញ់ពីមហាជនប្រជាជន ពុំធ្លាប់ទទួលទណ្ឌកម្ម របស់អង្គភាព តាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសរបស់ស្ថាប័ន តុលាការ
*៤៖ យល់ដឹង និងចេះប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ទោ យាប់ សាង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី ដែលបានជួយដឹកនាំបញ្ជា និងគ្រប់គ្រង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី សម្រេចបាននូវតួនាទី ភារកិច្ច ក្នុងអណត្តិរបស់ខ្លួន ដោយពុំមានកំហុសឆ្គង ឬទទួលវិន័យទណ្ឌកម្មនោះឡើយ ប៉ុន្តែលោកត្រូវដល់អាយុចូលសោធននិវត្តន៍ ប្រកបដោយកិត្តិយសតាមច្បាប់កំណត់។

ជាកិច្ចការបន្ទាន់អង្គភាពត្រូវចាត់តាំង លោកអនុសេនីយ៍ឯក សេន ទូច មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី ទទួលដឹកនាំបញ្ជា មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ជាបណ្ដោះអាសន្ន រហូតដល់ ពេលនេះទើបមានរៀបចំពិធីប្រកាស មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធត្ថស្រុកគងពិសី ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្របតាមប្រកាស របស់ក្រសួងការពារជាតិ និងសេចក្តីសម្រេច របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.