ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សង្ស័យស្រវឹងស្រាទើបបើកឡានធ្លាក់ស្ពានបណ្តាលឱ្យរថយន្តទំនើបមួយគ្រឿងឆេះខ្ទេច ហើយមនុអ្នកជិះក្នុងរថយន្តពីរនាក់រងរបួសធ្ងន់ ស្រាល

សង្ស័យស្រវឹងស្រាទើបបើកឡានធ្លាក់ស្ពានបណ្តាលឱ្យរថយន្តទំនើបមួយគ្រឿងឆេះខ្ទេច ហើយមនុអ្នកជិះក្នុងរថយន្តពីរនាក់រងរបួសធ្ងន់ ស្រាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សង្ស័យស្រវឹងស្រាទើបបើកឡានធ្លាក់ស្ពានបណ្តាលឱ្យរថយន្តទំនើបមួយគ្រឿងឆេះខ្ទេច ហើយមនុអ្នកជិះក្នុងរថយន្តពីរនាក់រងរបួសធ្ងន់ ស្រាល
(ខេត្តកំពត)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឱ្យញាក់សាច់មួយបានកើតឡើងបណ្តាលឱ្យរថយន្តទំនើបមួយគ្រឿងឆេះសន្ធោរសន្ធៅ ខណៈរថយន្តខាងលើបើកបរជ្រុលបុកបង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ចុះក្រោម ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ចំណុចចន្លោះង្គោល គ.ម លេខ ០៤. ០៥ លើផ្លូវជាតិលេខ៣៣ កំពត កែប ត្រង់ចំណុចស្ពានក្បាលរមាស ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបាននិយាយថា រថយន្តដែលបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯងនេះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបានផ្ទុះឆេះដោយខ្លួនឯង ក្រោយបានទាញមនុស្សចេញពីក្នុងរថយន្តរួច។ក្នុងហេតុការខាងលើនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីពន្លត់ភ្លើង ដោយប្រើអស់ទឹកចំនួន៣សុីទែនទើបរលត់។

ក្នុងហេតុការណ៍ដដែលនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា រថយន្តបង្កដោយខ្លួនឯងនេះម៉ាក រែង រឺវែ ពណ៏ស ស្លាកលេខ ភ្នំពេញ2W-8447 បើកបរដោយឈ្មោះ វណ្ណា លីនសេដ្ឋនា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិ ទួលគោក រាជធានីភ្នំពេញរបួស(របួសធ្ងន់​ និងអ្នករួមដំណេីរម្នាក់ទៀត ឈ្មោះ ស្រីុ សុឃាន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិ ឃុំជាមួយគ្នា។

ក្រោយពីក្រុមសមត្ថកិច្ចជួយអន្តរាគមន៍ អ្នករងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពត។ដោយឡែករថយន្តដែលខូចខាត សមត្ថកិច្ចបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្ដោះអាសន្ន៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.