ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី ១៣ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំមហាលាភ ស្រុកកោះសូទិន

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី ១៣ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំមហាលាភ ស្រុកកោះសូទិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី ១៣ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំមហាលាភ ស្រុកកោះសូទិន

ព្រឹកថ្ងៃសុក្រ ទី ២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមនិង ព្រះវត្តមាន ព្រះសីលសំវរ ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម អនុប្រធាន លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក បាននិមន្ត និង អញ្ជើញ ចុះប្រគល់ផ្ទះបន្ទាប់ទី១៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ ឈ្មោះ ជួន សាវឿន អាយុ ៤២ឆ្នាំ រស់នៅ ភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ។

គួររំលឹកថា ប្អូន ជួន សាវឿន មានប្រពន្ធ និងកូនប្រុស ស្រី ក្នុងបន្ទុក ៣នាក់ ។ កូនច្បង រស់នៅជាមួយគេ កូនទី ២ មានជំងឺខ្សោយស្មារតី ត្រូវទទួលទានថ្នាំជាប្រចាំ ហើយកូនទី ៣ នៅតូច។ លោក ជួនសាវឿន ធ្លាប់ធ្វើជាជាងសំណង់ តែដោយបញ្ហាសុខភាព ការងារក៏ត្រូវអាក់ខាន ។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ២ ។ ចំណែក ប្រពន្ធ ខំរកស៊ីលក់បន្លែបន្តិចបន្តួច អាចរកចំណូលបាន ពី ១០,០០០រៀល ទៅ ១៥,០០០ រៀល ក្នុងមួយថ្ងៃ គ្រាន់សន្សំទិញថ្នាំព្យាបាលកូនផង និង ចិញ្ចឹមជីវិត ផង ។ គ្រួសារនេះ ពុំមានផ្ទះស្នាក់នៅទេ។ក្រោយពីឪពុក ម្ដាយ លែងឲ្យរស់នៅជាមួយ ក៏មកសុំ សំយាបរោងក្រោយ ស្នាក់ការ ឃុំមហាលាភ ស្នាក់នៅ ។ ទោះជាយ៉ាងណាក្តី សាមីខ្លួន មានដីកម្មសិទ្ធិ មួយកន្លែង ទំហំ ២០ម * ២៥ម ដែលអាជ្ញាធរឃុំ ផ្តល់អោយយូរឆ្នាំមកហើយ ប៉ុន្តែ ដោយសារជីវភាពក្រខ្សត់ពេក ទើបពុំមាន លទ្ធភាព សង់ផ្ទះស្នាក់នៅ បាន ។

មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកោះសូទិន និងសប្បុរសជន ជូនលោក ជួន សាវឿន និង ក្រុមគ្រួសារ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ។

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.