ប៉ូលិសឃាត់ខ្លួនលោកជិន ណារ៉ុង មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំឈ្លោះជាមួយស្រីស្នេហ៍និងបង្កហិង្សា
ភ្នំពេញៈ ប៉ូលិសឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់បម្រើការនៅក្រសួងអប់រំ បន្ទាប់ពីផ្ទុះជម្លោះជាមួយស្រីស្នេហ៍ និងបានបង្កអំពើហិង្សាលើបុរសម្នាក់ដែលជាប្អូនស្រីស្នេហ៍របស់ខ្លួន នៅក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រីបម្រើការងារក្នុងក្រសួងអប់រំ។ ជិះរថយន្តឡង់គ្រីស័រ ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-6072។ ជនងគ្រោះ ហេង បូរី ភេទ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាប្អូនប្រុសបង្កើតនារីជាស្រីស្នេហ៍របស់មន្ត្រីក្រសួងអប់រំរូបនោះ។
សមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួលមិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមរម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០២២ លោក ជិន ណារ៉ុង បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានរឿងអាស្រូវម្តងរួចមកហើយ គឺលួងលោមស្រីៗទៅដេកជាមួយរួចហើយលួចថតរូបអាក្រាតកាយគំរាមយកលុយថែមទៀតផង៕
![]()
![]()
![]()




