ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

គណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ប្រជុំដាក់ទិសដៅឆ្ពោះទៅកាន់ ការបោះឆ្នោត

គណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ប្រជុំដាក់ទិសដៅឆ្ពោះទៅកាន់ ការបោះឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ឆ្នាំង)៖ សមាជិក សមាជិកា គណបក្សប្រជាជនស្រុកកំពង់លែងចំនួន ១៩២នាក់ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំធ្វើឡោះងក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់លែង និងលោកបណ្ឌិត លី ណារុន អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ស្រុកកំពង់លែង កាលពីវេលាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំបានប្រព្រឹត្តឡើងក្រោមការយកចិត្តទុកដាក់ស្តាប់របាយការណ៍របស់ប្រធានគណបក្សឃុំទាំង៩ ក្នុងស្រុកកំពង់លែង ដែលលើកឡើងពីស្ថានភាព នានា ទាក់ទងនឹងជីវភាពរស់នៅការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យ ចូលរួមចុះឈ្មោះបោះឆ្នោត និងពង្រឹងការចុះស្រង់ស្ថិតិយុវជន ដែលមានវ័យ ត្រូវចូលរួមការបោះឆ្នោតបានយ៉ាងផុលផុស។ ម៉្យាងទៀតសមាជិក សមាជិកាគណបក្សភូមិ ឃុំបានធ្វើសកម្មភាពអប់រំយ៉ាងសកម្មជូនប្រជាពល រដ្ឋកុំឱ្យជឿលើការឃោសនាញុះញង់របស់ពួកអគតិ ដែលតែងបង្កើតការភូតកុហកប្រជាពលរដ្ឋ ដែលផ្ទុយពីអ្វីដែលរាជ
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន កន្លែងក្នុងស្រុកកំពង់លែង។

លោកបណ្ឌិត លី ណារុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក កំពង់លែង បានមានប្រសាសន៍ជូនសមាជិក សមាជិកាគណបក្ស ប្រជាជនដែលបានបំពេញតួនាទីប្រកបដោយឆន្ទៈយ៉ាងមុះមុតក្នុងការបោះឆ្នោតទទួលបានជោគជ័យយ៉ាងធំធេងកន្លងមកនេះ។

ពាក់ព័ន្ធការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សមាជិក សមាជិកាគណបក្សភូមិ ឃុំ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ក្នុងការដឹកនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចុះឈ្មោះបោះឆ្នោត និងក្តាប់ឱ្យជាប់ពីទិន្នន័យជាក់លាក់របស់សមាជិក សមាជិកា នៅតាមខ្នងផ្ទះ នៅតាមភូមិ-ឃុំ។ សន្លឹកឆ្នោតមួយសន្លឹករបស់សមាជិក សមាជិកា ជាសំឡេងគាំទ្រគណបក្សប្រជាជន បន្តដឹកនាំកសាងប្រទេស ជាតិឱ្យមានសុខសន្តិភាព និងភាពរីកចម្រើន។

លោកបណ្ឌិត លី ណារុន បានបន្តជម្រាបជូនពីនីតិវិធីទាក់ទងផែនការឆ្ពោះទៅកាន់ការបោះ
ឆ្នោតដើម្បីជៀសវាងការប្រព្រឹត្តខុសនីតិវិធី ក្នុងបំណងពង្រីកតួនាទីសមាជិក សមាជិកាគណបក្សចូលរួមការបោះឆ្នោត ប្រកបដោយស្មារតី និងឆន្ទៈមុះមុតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

លោកបណ្ឌិត សឹង សំណាង បានមានប្រសាសន៍រំលឹកដល់សមាជិក សមាជិកា ក្នុងស្រុកកំពង់លែង ឱ្យបន្តអនុវត្តផែនការនេះ ឱ្យបានទាន់ពេល វេលា និងត្រូវរួមសាមគ្គីគ្នានៅគ្រប់លំដាប់ថ្នាក់ ហើយត្រូវកសាងពង្រីក កម្លាំងសមាជិកគណបក្សប្រកបដោយគុណភាព និងពិនិត្យឱ្យបានជាប់លាប់ ពីនូវឯកសានានា ដើម្បីចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ប្រធានគណបក្សភូមិ ឃុំ ត្រូវដឹងសុខទុក្ខសមាជិករបស់នៅគ្រប់កាលទេស ហើយត្រូវជ្រើសរើសយុវជនបន្តវេនឱ្យចូលរួមក្នុងចលនាបក្សឱ្យស្របគោល នយោបាយពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី ដើម្បីបង្កើនប្រជាប្រិយ ភាពគណបក្សប្រជាជន។

ក្នុងឱកាសនោះលោកបណ្ឌិតបានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់សមាជិក សមាជិកាគណបក្ស ត្រូវអនុវត្តគោលការ និងអភិក្រមឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាអ្នកដឹកនាំ ប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកបណ្ឌិត សឹង សំណាង បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកាគណបក្សដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្តើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ក្រោមបរិយាកាសសប្បាយរីករាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.