ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា និងសមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ស្រុកថ្ពង

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា និងសមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ស្រុកថ្ពង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា និងសមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២៣។ និមន្តនិងអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត,លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ  បងប្អូនប្រជាពលរដ្ឋប្រមាណ ៧០០ នាក់។ 

នាឱកាសសំណេះសំណាលនេះលោក ហ៊ុន ម៉ានី បានសម្តែងការត្រេកអរជាមួយព្រះតេជគុណ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ជាពិសេសលោកយាយលោកតា និងប្រជាពលរដ្ឋឃុំអមលាំងដែលបានទទួលសមិទ្ធផលថ្មីៗ ជាច្រើន ជាពិសេសសាលធម្មសភានៅក្នុងវត្តកោះពន្លា ជ័យ ដែលនឹងដើរតួនាទីបំពេញតម្រូវការនានាក្នុងវត្ត  បម្រើដល់ព្រះពុទ្ធសាសនា និងជាទីសក្ការៈសម្រាប់ ពុទ្ធ សាសនិក។  ជាមួយគ្នានេះដែរអ្នកតំណាងរាស្ត្របានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះ តេជគុណ សាន សាន់ ព្រះគ្រូចៅអធិការវត្តពន្លាជ័យ ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំកសាងសមិទ្ធផលទាំងនេះឡើង។

ទន្ទឹមនឹងនេះលោកហ៊ុន ម៉ានី សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោក ស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានសប្បុរស បរិច្ចាកកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា ដើម្បីចូលរួមកសាងសមិទ្ធិផលជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ។ ប្រការនេះគឺបានគិតគូរ និងយកចិត្តទុកដាក់ដល់ជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងជួសជុល ស្តារ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរ ពេទ្យ និងវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ 

អ្នកតំណាងរាស្ត្របានរំលឹកដែរថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានចូលរួមចំណែកនៃភាគជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានការអត់ធ្មន់ យោគយល់ គាំទ្រវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ក្រោមការអំពាវនាវដោយរាជរដ្ឋាភិបាល ។

ឆ្លៀតក្នុងឱកាសនេះ លោក វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុ រសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិត ខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូរហែ។  លោកបានបន្ថែមថា តាមរយៈសមិទ្ធិផលទាំងឡាយ ខាងលើនេះយើងមិនអាចបំភ្លេចបានតម្លៃនៃ សន្តិភាព ដែលតាមរយៈសន្តិភាពដែលយើងថែរក្សា យើងនឹងអាចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថា ចូលឆ្នាំ ២០២៣ នេះក្រៅពីសមិទ្ធ ផលថ្ងៃនេះ បងប្អូនឃុំអមលាំងទើបតែប្រកាសបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង ១៥.៥ គីឡូម៉ែត្រ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះជ្រាវ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២៕

          

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.