ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។

ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមហើយ។

* សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះមិនអាចផ្ទេរពីគ្រូទៅសិស្ស ដូចការផ្ទេរឈាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យមានកំហុសផ្នែកនយោបាយទៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសិង្ហបុរីរីកចម្រើន ដោយសារមានធនធានមនុស្សពូកែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសិង្ហបុរី ប្រកាន់គោលការណ៍ចម្បង គឺសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា មានហើយបរិមាណ តែគុណភាពនៅមានកម្រិត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងជំរុញឱ្យគ្រឹះស្ថានអប់រំយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណារៀបចំកន្លែងស្នាក់នៅរបស់និស្សិត សម្រាប់សិស្សស្រី សិស្សក្រីក្រ និងសិស្សបរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងសម្រាប់សិស្សស្នាក់នៅនេះ មិនមែនរៀបចំតែនៅក្នុងរាជធានីភ្នំពេញនោះទេ ត្រូវរៀបចំនៅតាមខេត្តផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានអ្វីមានតម្លៃជាងការផ្តល់ចំណេះដឹងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនយល់ចំពោះគោលនយោបាយបក្សនយោបាយមួយចំនួន ហាក់មានបំណងរុះរើឡើងវិញទាំងអស់លើការដឹកនាំប្រទេស ពេលគេឈ្នះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងសប្តាហ៍នេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើមហាសន្និបាតបក្សរយៈពេលពីរថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាព។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេម ទៅជាចលនាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលការងារកំប៉ិកកំប៉ុក។ បើមិនធ្វើការងារកំប៉ុកកំប៉ុកទេ មិនអាចទៅធ្វើការងារធំបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយបណ្តុះបណ្តាលលើការបោសសំអាតមីន គឺជាការងារមនុស្សធម៌សុទ្ធសាធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់ប្រទេស ដែលចង់រៀនពីការដោះមីននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោសសំអាមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ ត្រូវចូលរួម។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រតិកម្មរឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកសារព័ត៌មានហ្នឹងមានសិទ្ធិអី បានឱ្យគេសុំទោស?

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយលើករណីជម្លោះរវាងអ្នកកាសែត និងអ្នកជួយលើកម៉ូតូ​នៅស្ពានជ្រោយចង្វា និងករណីលោកគ្រូកាត់សក់កូនស្រី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន កុំឱ្យដើរតួនាទីជំនួសមន្ត្រីនគរបាលយុត្តិធម៌ ជំនួសគ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវបានគេរើសអើង រឿងជួយមនុស្សនៅលើនាវាវេស្ទើដាម។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាន 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.