ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ និងឲ្យក្រសួងហៅក្រុមអ្នកកាសែតអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ និងឲ្យក្រសួងហៅក្រុមអ្នកកាសែតអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ ដែលកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។

សម្តេចតេជោលើកឡើងថា សំដីរបស់អ្នកសារព័ត៌មានរូបនោះ មកលើបុរសដែលខិតខំជួយលើកម៉ូតូជនរងគ្រោះ មិនសមហេតុផលទាល់តែសោះ អ្វីដែលត្រូវធ្វើ គឺត្រូវជួយសង្គ្រោះគ្នាសិន ហើយមិនត្រូវលើស្ពានស្ទះចរាចរណ៍ជាដាច់ខាត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការងឿងឆ្ងល់ថា តើអ្នកសារព័ត៌មានដែល Live មានសិទ្ធិអី បានឱ្យគេសុំទោស? ពេលគេសុំទោសបែរជានិយាយថា មិនមែនសុំទោសចេញពីចិត្តទៀត។ សម្តេចបន្ថែមថា បើសុំទោសគួរតែសុំទោសនគរបាល តែបែរជាសុំទោសអ្នកសារព័ត៌មានទៅវិញ។

ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងនេះវាអត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវជួយគ្នាសិន។ រឿងវាអត់សមហេតុសមផលទេ នូវការប្រើពាក្យសំដីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែគ្រាន់តែមានទូរស័ព្ទមួយ Live ហើយប្រើសំដីមិនសមបែបនេះ។ តែអ្នកខ្លះក៏រាងជ្រុលបន្តិចដែរថាគួរតែដកអាជ្ញាប័ណ្ណ អ្នកខ្លះរហូតដល់ថា ធ្វើឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ បញ្ចប់វាត្រឹមនេះទៅ ហើយដកពិសោធន៍វាទៅ»។

សម្តេចបានថ្លែងថា «គួរតែកុំពង្រីករឿងនេះ ទៅជារឿងធំតទៅទៀតបញ្ចប់ត្រឹមនេះទៅ ខ្ញុំនិយាយនេះមិនមែនបំផុសថែមទេ ប៉ុន្តែសំឡេងអំពាវនាវរបស់ខ្ញុំឲ្យបញ្ចប់ទៅ ទាំងរឿងលើស្ពានជ្រោយចង្វារ ក៏ល្មមដល់ទីបញ្ចប់ដែរ កុំជជែកគ្នាតទៅទៀត អ្នកណាយ៉ាងម៉េច គឺវាមាននៅក្នុងវីដេអូឃ្លីបអស់ហើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរនូវទឹកចិត្តរបស់បុរស ដែលជួយលើកជនរងគ្រោះ ទោះបីខ្លួនកំពុងជិះម៉ូតូឌុបប្រពន្ធកូនតូច សុខចិត្តទុកម៉ូតូចោល រួចមកជួយលើកម៉ូតូដល់ជនរងគ្រោះ នេះជាទឹកចិត្តល្អក្នុងការជួយសង្គ្រោះគ្នា។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ។ ឆ្លងកាត់នូវបទពិសោធន៍រឿងហេតុនេះហើយ សម្តេចតេជោ ស្នើសុំឱ្យថ្ងៃក្រោយ កុំឱ្យមានកើតរឿងហេតុបែបនេះតទៅទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.