ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្រោយមន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀន៩នាក់ចូលរួមនយោបាយជាមួយបក្សប្រជាជន សមាជិក៣៤រូបទៀតនៅខេត្តកំពង់ធំក៏ស្ម័គ្រចិត្តចូលជាសមាជិកបក្សប្រជាជនដែរ

ក្រោយមន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀន៩នាក់ចូលរួមនយោបាយជាមួយបក្សប្រជាជន សមាជិក៣៤រូបទៀតនៅខេត្តកំពង់ធំក៏ស្ម័គ្រចិត្តចូលជាសមាជិកបក្សប្រជាជនដែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ ការសម្រេចចិត្តរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួ៩នាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនោះ ក៏បានជំរុញឱ្យសមាជិកសមាជិកាចំនួន៣៤រូបទៀតរបស់បក្សតូចតាចនេះនៅខេត្តកំពង់ធំ ក៏បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាតាមក្រោយដែរ។

ដើម្បីទទួលស្វាគមន៍សមាជិកសមាជិកាថ្មីឱ្យបានកក់ក្ដៅ ថ្នាក់ដឹកនាំគណបក្សប្រជាជនក៏បានធ្វើពិធីសំណេះសំណាលនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក ថោង ខុន សមាជិកគណៈកម្មការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោចុះជួយកសាងពង្រឹងសមាជិកបក្ស។

លោក លី សាម៉េត និងថ្នាក់ដឹកនាំបានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សមកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៤នាក់ និងមានការចូលរួមពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ចំនួន១១១នាក់ផងដែរ។

លោក លី សាម៉េត បានឱ្យដឹងថា ការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ ដោយសារតែកាលពីថ្ងៃទី១២ ខែមករា កន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩នាក់បានសម្រេចចូលរួមជីវភាពនយោបាយផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះយើងបានរៀបចំពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។

លោក លី សាម៉េត បានផ្តាំផ្ញើថាឲ្យសមាជិកសមាជិកាថ្មីដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់នឹងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្ស ហើយបក្សនឹងការពារសមាជិកវិញ ព្រោះថាចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លើសពីនេះ លោក លី សាម៉េត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនឹងគណបក្សប្រជាជនកម្ពុជា គឺមិនរើសអើងនោះទេ។

ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែសមាជិកសមាជិកាមានឧត្តមគតិជាតិ និងស្រឡាញ់ជាតិ ប្រជាជនពិតប្រាកដ និងកុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយនឹងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នាការពារសន្តិភាព និងការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។

សូមរំលឹកថា មន្រ្តីគណបក្សភ្លើងទៀនចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករាកន្លងទៅ បានអះអាងថា សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គឺគ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.