ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋមន្ដ្រីកសិកម្ម៖ ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ

រដ្ឋមន្ដ្រីកសិកម្ម៖ ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងផលិតកម្ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំនឹងឲ្យជំនាញយើង រៀបចំការពារ និងព្យាបាល ដែលមួយចំនួន វាអាចមានជំងឺអីនោះ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត […] ថ្ងៃក្រោយទៅគឺថា រាប់ជាសារៈមន្ទីរហើយ ក្នុងផ្ទៃដី១៤ហិកតា របស់ចំការកៅស៊ូជប់ ដោយនឹងរៀបចំការពារឲ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវ សម្រាប់ពូជរបស់យើង»។

លោក ឌិត ទីណា បានលើកឡើងថា ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក ដោយយោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់បច្ចុប្បន្ន មានអាយុកាល៩៩ឆ្នាំ។

លោកបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ យើងអាចចាត់ទុកថា ជាសារមន្ទីរកៅស៊ូ ឬអាចចាត់ទុក ជាទ្រព្យសម្បត្តិរបស់ជាតិមួយដ៏មានតម្លៃ ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ដែលកៅស៊ូ យកមកដាំពីមុនមក នៅសល់ប្រមាណ៤៧៧ដើម។

បន្ថែមពីនោះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឲ្យជំនាញរៀបចំការពារ និងព្យាបាលកៅស៊ូ នៅក្នុងចម្ការកៅស៊ូជប់ ដែលមួយចំនួន វាអាចមានជំងឺ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត។

សូមបញ្ជាក់ថា ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.