ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបជាមួយ លោក ថាច់ សេដ្ឋា ហើយប្រាប់ឱ្យបញ្ឈប់វប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌របស់បក្សប្រឆាំង 

លោកបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបជាមួយ លោក ថាច់ សេដ្ឋា ហើយប្រាប់ឱ្យបញ្ឈប់វប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌របស់បក្សប្រឆាំង 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានទម្លាយអំពីរឿងទទួលជួប លោក ថាច់ សេដ្ឋា កាលពីពេលកន្លងទៅ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកធ្លាប់ស្នើឱ្យ លោក ថាច់ សេដ្ឋា បញ្ឈប់វប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌ ដែលបន្សល់ទុកដោយ អតីតមេដឹកនាំគណបក្សភ្លើងទៀនកន្លងទៅ ហើយងាកមកឃោសនាតែអ្វីដែលជាគោលនយោបាយបក្សខ្លួន ដែលនេះទើបជាការប្រកួតប្រជែងត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ខ្ញុំប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយតែនយោបាយខ្លួនឯងទៅ អាយុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការ​ជេរ លាបពណ៌ ប្រឆាំងពូជសាសន៍…ដើម្បីបង្កើតកំហឹង»។​

លោកបណ្ឌិតបានបន្តថា ពេលនោះលោកជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល។ លោកបានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន ខ្លាចចាញ់ឆ្នោតទៅវិញទៅនាំឱ្យមានជំនួបបនេះ។

«ភាពមិនទៀងត្រង់បែបនេះ ច្បាប់គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់ដើម្បីបង្កើនទំនុកទុកចិត្តគ្នា បើអ្នកឯងជេរលេងហួសព្រំដែន ត្រូវតែទទួល។ ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សា ប្រជាធិបតេយ្យប្រកបដោយកសារទទួលខុសត្រូវ និងទុកចិត្តគ្នា លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា ជំនួបរវាង លោក ហ៊ុន ម៉ាណែត និងលោក ថាច់​ សេដ្ឋា បានធ្វើឡើងតាំងតែពីមុនពេល លោក ថាច់ សេដ្ឋាត្រូវបានចាប់ខ្លួនម្ល៉េះ។ លោកថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីចេញសែកគ្មានប្រាក់ និងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាការព្រៃស៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.