ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី ប្រតិកម្មនឹងសម្តីបរិវាទណ្ឌិត សម រង្ស៉ី ដែលប្រមាថលើលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់ ចំពោះការប្រើឯកសណ្ឋានយោធា 

លោក ហ៊ុន ម៉ានី ប្រតិកម្មនឹងសម្តីបរិវាទណ្ឌិត សម រង្ស៉ី ដែលប្រមាថលើលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់ ចំពោះការប្រើឯកសណ្ឋានយោធា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី បានសម្តែងប្រតិកម្ម និងមិនអាចទទួលយក បាននោះឡើយ ចំពោះសម្តីបុគ្គល សុគន្ធារៈ ឡុង ជាបរិវាទណ្ឌិត សម រង្ស៉ី ចំពោះការប្រើប្រាស់ពាក្យសម្តីប្រមាថយ៉ាងអសុរោះ ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូ និងកិត្តិយសរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

សុគន្ធារៈ ឡុង អតីតព្រះសង្ឃខ្មែរ ដែលត្រូវបានគេធានាទៅនៅអាមេរិកនោះ បាននិងកំពុងក្លាយទៅជាបរិវារបស់ក្រុមប្រឆាំង និងជាក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិតជំនាន់ សម រង្ស៉ី។ ជននេះ បានកំពុងធ្វើសកម្មភាពវាយប្រហារលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ដើម្បីបំពេញចិត្តក្រុមឧទ្ទាមក្រៅប្រទេស។

នៅពេលថ្មីៗនេះ ក្រុមជនឧទ្ទាមក្រៅច្បាប់រូបនេះ បានប្រើឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ហើយប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានអសីលធម៌វាយប្រហារទៅលើលោកបណ្ឌិត ហ៊ុន ម៉ាណែត។

នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រវ័យក្មេងនៅក្មេងនៅកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ហ៊ុន ម៉ាណែត បានប្រតិកម្មជាខ្លាំងទៅនឹងសម្តីនោះ។

លោក ហ៊ុន ម៉ានី បានគូសរំលេចទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ»។

ជាមួយប្រតិកម្មនេះ លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិ។

បុគ្គល សុគន្ធារៈ ឡុង នេះ បើទោះបីជាមនុស្សធ្លាប់បួសរៀន តែគ្មានតម្លៃផ្នែកសីលធម៌នោះឡើយ។ ព្រោះចង់បានសមានចិត្តពីក្រុមប្រឆាំងក្រៅប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី គេបានប្រកាសកាត់កាលម្តាយ និងសាច់ញាតិរបស់ខ្លួន ដែលគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្តីគ្មានសីលធម៌របស់បរិវាក្រុមឧទ្ទាម សុគន្ធារៈ ឡុង ក៏បានធ្វើឱ្យមានប្រតិកម្មជាច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងចង់ឃើញប្រព័ន្ធច្បាប់ចាត់វិធានការច្បាប់ចំពោះជននេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.