ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានរៀបចំឡើងនៅសណ្ឋាគារ Sun & Moon Riverside។

លើកឡើងនាឱកាសនោះលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងថា «គិតក្នុងឆ្នាំ២០២២ក្រុមមេធាវីរាជរដ្ឋាភិបាល បានការពារក្តីបានចំនួន៦ករណី ភាគច្រើនពាក់ព័ន្ធនឹងសំណុំរឿងសន្តិសុខជាតិ ប៉ុន្តែសំណុំទាំង៦នេះ មានសំណុំរឿង២ធំៗណាស់, ឧទារណ៍សំណុំរឿងដែលបានដំណើរការកន្លងមកនេះ ប្រើរយៈពេលដល់ទៅ៤ឆ្នាំ ពាក់ព័ន្ធនឹងបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយបើនិយាយពីសវនការវិញយើងធ្វើរហូតដល់៦៤លើកក្នុងសវនការ ហើយសូមបញ្ជាក់ជូនថា សំណុំរឿងដ៏ទៃទៀតក៏ធំៗ គ្រាន់តែយើងអាចធ្វើសវនាការត្រឹមតែ២លើកទៅ៣លើកអាចចប់បាន នេះសម្រាប់ឆ្នាំ២០២២»។

លោក គី តិច បានគូសបញ្ជាក់ទៀតថា ក្រុមមេធាវីរាជរដ្ឋាភិបាល មិនត្រឹមតែការពារក្តីរឿងបញ្ហាសន្តិសុខជាតិនោះទេ អ្វីក៏ដោយដែលជនបង្ករ ឫបុគ្គលល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រយោជន៍របស់ពលរដ្ឋ គឺត្រូវតែការពារជាដាច់ខាត ជាពិសេសគឺបញ្ហាដែលប៉ះពាល់ដល់ប្រយោជន៍សមូហភាព និងប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លោក គី តិច បានបន្ថែមថា ចំពោះមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោសែន ដែលបានបង្កើតឡើងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានធ្វើសកម្មភាពយ៉ាងផុសផុលនៅទូទាំងប្រទេស ក្នុងនោះដែរក្រុម មេធាវីស្ម័គ្រចិត្តទាំងអស់ចំនួនសរុប ១៣៧រូប ដោយរាយតាមគ្រប់បណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស។ សម្រាប់ការការពារក្តីទទួលបានជោគជ័យនេះ ក៏ដោយសារតែមានស្មារតីទទួលខុសត្រូវរបស់សមាជិកមេធាវី ហើយការការពារក្តីនេះគឺមិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ គឺបានប្រើប្រាស់ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត។

បើតាមលោក គី តិច បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោទាំងអស់​ ពេលទទួលបានការការពារក្តីជូនស្ត្រីដែលមានជីវភាពខ្វះខាត ខ្វះការការពារសិទ្ធតាមផ្លូវច្បាប់ ឫស្ត្រីងាយរងគ្រោះ គឺក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មិនទទួល​យកថវិកាជាសេវាអ្វីនោះទេ សូម្បីការតបស្នងតាមរយៈការជូនអ្វីមួយរបស់ជនរងគ្រោះពេលការពារក្តីរួចហើយ ក៏មិនអនុញ្ញាតឱ្យទទួលនោះឡើយ គឺក្រុមមេធាវីបានជួយដោយស្មោះ និងអនុវត្តន៍តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន ។

ថ្លែងនាឱកាសនោះដែរក្រៅពីការពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះក្រុមមេធាវី, លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៣នេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមេធាវី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការខិតខំប្រឹងប្រែងធ្វើការងារ និងកិច្ចខិតខំប្រឹងប្រែងការពារដល់ជនរងគ្រោះនាពេលកន្លងមក ដោយលោកបានអះអាងថា ភារកិច្ចជាអ្នកច្បាប់គឺជាចូលរួមចំណែកដ៏ធំនៅក្នុងប្រទេសដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.