ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សាខាគណបក្សប្រជាជនមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការបក្សប្រជាជន និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

សាខាគណបក្សប្រជាជនមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការបក្សប្រជាជន និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សាខាគណបក្សប្រជាជនមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចេញញត្តិគាំទ្រចំពោះសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់ គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសដល់ គណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជា​តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាការប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតទៅលើគណបក្សប្រជាជនកម្ពុជា ដែលយើងខ្ញុំមិនអាចទទួលយកបានឡើយ។ យើងខ្ញុំសូមសំណូមពរឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងសកលលោកក៏អនុវត្តដូចគ្នានេះដែរ។

យើងខ្ញុំទាំងអស់គា្ន សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គា្ន សូមប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.