ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ព្រះរាជអាជ្ញារងខេត្តរតនគិរី២រូប ដឹកនាំកម្លាំងនគរបាល និងរដ្ឋបាលព្រៃឈើ ចុះបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូ ក្នុងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» នៅស្រុកអូរយ៉ាដាវ

ព្រះរាជអាជ្ញារងខេត្តរតនគិរី២រូប ដឹកនាំកម្លាំងនគរបាល និងរដ្ឋបាលព្រៃឈើ ចុះបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូ ក្នុងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» នៅស្រុកអូរយ៉ាដាវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(រតនគិរី)៖ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី២រូប បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងរដ្ឋបាលព្រៃឈើ ចុះបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូ ក្នុងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» ស្ថិតក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព»។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញអុសឈើព្រៃចំនួន២០៧ស្ទែរ រួចធ្វើការផាកពិន័យតាមច្បាប់ស្តីពីឈើ តម្លៃ១ គុណ ៣ពោ លគឺតម្លៃធម្មតា ១ស្ទែស្មើ ៤ម៉ឺនរៀល ហើយពិន័យគុណ ៣ក្នុង១ស្ទែ ស្មើនឹង១២ម៉ឺនរៀល។ សរុបទាំងអស់២០៧ស្ទែរ ស្មើនឹង ២៤,៨៤០.០០០រៀល បង់ចូលថវិកាជាតិ។ លុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារដដែលដឹកនាំដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូក្នុងទីតាំងក្រុមខាងលើម្តងទៀត។

លោក យឿង ហ៊ឺតៀក តំណាងក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា ក្រុមហ៊ុនបានទិញអុសឈើព្រៃពីប្រជាពលរដ្ឋ ដែលកាប់ឈើសេសសល់ក្នុងចំការ រួចដឹកយកមកលក់ឲ្យក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនទទួលទិញមិនដឹងថាខុសច្បាប់នោះទេ។

លោកថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនសុខចិត្តបង់ការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ក្រុមហ៊ុន «អភិវឌ្ឍន៍កៅស៊ូមិត្តភាព» បានចូលរួមចំណែកបង្កើតការងាធ្វើដល់ប្រជាពលរដ្ឋជាច្រើននាក់ឲ្យមានជីវភាពធូរធា។ ក្រុមហ៊ុន បានបើកសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូ ជាការសាកល្បងដើម្បីប្រើប្រាស់ផ្ទៃក្នុង ក្រុមហ៊ុន ព្រោះកៅស៊ូចាប់ផ្តើមបើកមុខជៀជ័រនៅឆ្នាំ២០២៣នេះ ព្រមទាំងការអភិវឌ្ឍន៍មូលដ្ឋាន និងរួមចំណែកការពារព្រៃឈើផងដែរ។

ទាក់ទិននឹងករណីនេះ លោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងខេត្ត លោក ហាង សម្បត្តិ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ ដោយឃើញសន្និធិឈើខុសច្បាប់ ប៉ុន្តែរដ្ឋបាលព្រៃឈើក្រោយផាកពិន័យម្ចាស់ក្រុមហ៊ុនតាមច្បាប់ស្តីពីព្រៃឈើរួចហើយ អត់ធ្វើរបាយការណ៍មកអយ្យការអមសាលាដំបូងខេតរតនគិរីទេ។

ទើបនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានចាត់លោក មុត សម្បត្តិ ជំនួសលោក ហាង សម្បត្តិ ដឹកនាំកម្លាំងចុះត្រួតពិនិត្យក្នុងក្រុមហ៊ុនម្តងទៀត ដោយរកឃើញការប្រមូលទិញអុសឈើព្រៃគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

នៅចំពោះមុខលោក មុត សម្បត្តិ បានសម្រេចបិទរោងសិប្បកម្មធ្វើចានទ្រជ័រកៅស៊ូជាថ្មីសិនរង់ចាំការសម្រេចនៅពេលក្រោយ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ ក៏បានប្រាប់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនបានផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ ដោយបង់ថវិកាចូលរដ្ឋរួចរាល់ហើយ តែរបាយការណ៍ដែលដាក់ជូនថ្នាក់លើ មិនបានរាយការណ៍បន្តទៅកាន់អយ្យការអមសាលាដំបូង ខេត្តរតនគិរីទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.